សក់រួញ​សំពោង ក៏​ស្អាត​បានដែរ

នារីម្នាក់ៗ មាន​សភាព​សក់​មិន​ដូចគ្នា​ទេ នារី​ខ្លះ​មាន​សក់​រាបស្មើ ត្រង់​រំសាយ ស្អាត​ពី​ធម្មជាតិ គួរឱ្យ​នឹក​ច្រណែន​ខ្លាំងណាស់ តែ​សម្រាប់នារីៗដែលមាន​សក់រួញ​ទឹករលក ធំ​សំពោង ដែល​តែងតែ​ខំព្យាយាម ផ្លុំ​ពន្លា​សក់​ឱ្យ​ត្រង់​រំសាយ មុននឹង​ចេញពីផ្ទះ​ជា​រៀងរាល់ថ្ងៃ វា​នឹងធ្វើ​ឱ្យមាន​ផល​មិនល្អ​ចំពោះ​សុខភាព​សរសៃសក់​ខ្លាំងណាស់ បើ​ប៉ះ​នឹង​សារ​ធាតុគីមី ឬ​កម្តៅ​ក្តៅ​ខ្លាំងពេក​នោះ។

ដូច្នេះហើយ ទើប​ថ្ងៃនេះ យើង​មាន​គន្លឹះល្អៗ មក​ជម្រាបជូនកញ្ញាៗ ដែលមាន​សក់រួញ​សំពោង ឱ្យ​ស្គា​ល់ពី​ផលិតផល និង​វិធី​ការប្រើប្រាស់​យ៉ាង​ត្រឹមត្រូវ ចាប់ផ្តើម​តាំងពី​ការ​កក់សក់ រហូត​ទៅដល់​ការតុបតែង​ទ្រង់ទ្រាយ​សក់​នៅពេល​សក់​ស្ងួត​ហើយ ដែល​កញ្ញា​សក់រួញ ចាំបាច់​ត្រូវ​ដឹង​ពី​វិធី និង​ដំណាក់កាល​របស់​ការមើល​ថែទាំ​សក់។

1.មិនគួរ​កក់សក់ រាល់ថ្ងៃ​នោះទេ  ព្រោះ​ភាគច្រើន សក់​ដែល​រួញ​សំពោង មាន​ទម្ងន់​ស្រាល​នោះ ច្រើនតែ​ស្ងួត ហើយ​មើលទៅ​គ្មាន​ទន់​រំសាយ​ស្រាប់​ទៅហើយ ដូច្នេះ​គួរ​កក់សក់ 2 – 3ថ្ងៃ​ម្តង ដើម្បីឱ្យ​ជាតិ​ប្រេង​ដែល​ចិញ្ចឹម​សរសៃសក់​នោះ មិន​មើលទៅ​ស្ងួត​ខ្លាំង​ជ្រុល​ពេក និង​អាចធ្វើឱ្យ​សក់​ខូច​បាន​យ៉ាង​ងាយ​ទៀតផង។

2.ប្រើ​ផលិតផល Conditionner រូបមន្ត​បង្កើន​សំណើម​ដល់​សរសៃសក់  ព្រោះ​នឹង​ជួយ​ឱ្យ​សក់ មើលទៅ​មាន​ទម្ងន់​ឡើង តែ​គួរ​លាង Conditionner ចាប់ពី 2នាទី​ឡើងទៅ ដើម្បីឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា លាង​បាន​ស្អាត​ហ្មត់ចត់​ហើយ ព្រោះ​បើ​លាង Conditionner មិន​ស្អាត អាចធ្វើឱ្យ​សក់​ស្ងួត និង​កើតមាន​អង្គែ​បាន។

3.ផលិតផល​ថែទាំ​សរសៃសក់  ដូចជា​សេរ៉ូម(Serum) ឬ ខន់​ឌិ​សឹ​ន​នើ​រ៍ (Conditionner)ផលិតផល​ថែបំប៉ន​សក់ គួរប្រើ​នៅក្នុង​អំឡុងពេល​ដែល​ស​ក់​កំពុង​ជិត​ស្ងួត ឬក៏​អំឡុង​ពេលដែល​សក់​នៅ​សើមតិចៗ មុននឹង​ផ្លុំ​ដោយ​ខ្យល់​ត្រជាក់ រហូតដល់​ស្ងួត។

4.បន្ទាប់ពី​សក់​ស្ងួត​ហើយ  ប្រើ​ផលិតផល​ទឹក​មូ​ច ដែល​ធ្វើឱ្យ​សរសៃសក់​មាន​ទម្ងន់ និង​ងាយស្រួល​រៀបចំ​ទ្រង់ទ្រាយ ហើយ​ដែល​សំខាន់​នោះ​គឺ គួរ​ជ្រើសរើស​ប្រើ​ផលិតផល​ទឹក​មូ​ច ដែល​លាប​ហើយ​មិន​រលោង​ជ្រុល​ពេក។

5.រៀបចំ​តុបតែង​ម៉ូដ​សក់ តាម​ប្រក្រតី  និង​កុំ​ភ្លេច​ប្រើ​ផលិតផល​ការពារ​សរសៃសក់​ពី​ខ្យល់អាកាស​កខ្វក់ផ្សេងៗផង ព្រោះ​សក់រួញ​សំពោង គឺជា​ប្រភព​ប្រមូល​សន្សំ​របស់​ល្អងធូលី​ហ្នឹងឯង។

ក្រៅពី​ការមើល​ថែទាំ និង​ការរៀបចំ​តុបតែង​សក់ តាម​ស្ទីល​កញ្ញា​សក់រួញ ដែល​បាន​ណែនាំ​ហើយ​នោះ រឿង​មួយទៀត ដែល​មិនគួរ​ធ្វើ​ញឹកញាប់​នោះ​គឺ ការប្រើ​កម្តៅ​គ្រប់​ប្រភេទ​ជាមួយ​សរសៃសក់ មិនថាតែ​ការ​ផ្លុំ​ស​ម្ងួ​ត​សក់ គាប​សក់ ឬ​មូរ​សក់​ក៏ដោយ ព្រោះ​សក់រួញ​នេះ វា​ស្តើង ផុយស្រួយ និង​ងាយ​ឆាប់​ខូច​ណាស់  ដូច្នេះកញ្ញាៗយើង កុំ​ភ្លេច​ផ្តល់​ភាព​សំខាន់​ចំពោះ​រឿងនេះ​ផង៕

Advertisement