រឿង​របស់​បបូរមាត់ ដែលនារីៗយើង​ត្រូវ​ដឹង…

នារី​ដែលមាន​បបូរមាត់​រៀវ​តូច ស្អាត ពិត​ជាទី​ទាក់ទាញ​ខ្សែ​ភ្នែក​របស់​មនុស្ស​ទាំងឡាយ​ខ្លាំងណាស់ តែ​អ្នកដឹង​ទេ​ថា មាត់​ក៏មាន​សារៈសំខាន់​ចំពោះ​យើង​ដែរ ដែល​យើង​គួរតែ​មើលថែទាំ និង​ថែបំប៉ន មិន​ចាញ់​កន្លែង​ផ្សេងទៀត​នៅលើ​រាងកាយ​ឡើយ។

តើ​ស្បែក​បរិវេណ​បបូរមាត់ ខុសប្លែក​ពី​ស្បែក​កន្លែង​ផ្សេងទៀត យ៉ាងម៉េច​ទៅ?

ស្បែក​បរិវេណ​បបូរមាត់ គឺជា​កន្លែង​ដែល​ឆាប់រហ័ស​ចំពោះ​អារម្មណ៍​ខ្លាំង​បំផុត​របស់​រាងកាយ ដោយសា​តែ​វា​ជា​ចំណុចរួម របស់​សរសៃប្រសាទ​រា​ប់​លាន​សរសៃ និង​ថែមទាំង​ឆាប់​ប្រែប្រួល ហើយ​ស្តើង រហូត​ស្ទើរតែ​មើល​ឆ្លុះ​ទៀតផង ក្រៅពីនេះ​បបូរមាត់ ជា​កន្លែង​ដែល​គ្មាន​ក្រពេញ​ជាតិ​ខ្លាញ់ ក្រពេញ​ញើស និង​រន្ធ​រោម​ឡើយ។

ហេតុអ្វី បាន​បបូរមាត់​រហ័ស​ស្ងួត និង​ប្រេះ​របក​ម្ល៉េះ?

ដោយសារតែ​ស្បែក​ម្តុំ​បរិវេណ​បបូរមាត់ ស្តើង​ជាង​កន្លែងផ្សេងៗ ទើប​រហ័ស​ចំពោះ​ការ​ស្ងួត​ក្រៀម។ ការប្រើ​ផលិតផល​បន្ថែមសំណើម​ដល់​បបូរមាត់ នឹង​ជួយ​ពន្យឺតការ​បាត់បង់​សំណើម កាត់បន្ថយ​អាការ​ក្រហាយ​ផ្សា ដែល​បណ្តាលមកពី​ការ​ប្រេះ​របក និង​ជួយ​ទប់ស្កាត់​អាការ​ផ្សា​ក្រហាយផ្សេងៗ ដែល​អាច​កើតឡើង​បាន​ទៀតផង។

តើ​ស្ថានភាព​ជុំវិញខ្លួន មាន​ផលប៉ះពាល់​ដល់​បបូរមាត់ ឬក៏​អត់?

បបូរមាត់ ជា​អវយវៈ​ដែល​ទន់ជ្រាយ​ចំពោះ​ការប៉ះពាល់​ពី​ខាងក្រៅ ដូចជា ខ្យល់ កម្ដៅថ្ងៃ និង​សារធាតុពុល​នៅ

ក្នុង​អាកាស​ជានិច្ច ព្រោះ​ក្រោះ​ការពារ​ខ្លួនឯង​របស់​បបូរមាត់ ទន់ខ្សោយ​ណាស់ និង​ថែមទាំង​ជា​ចំណែក​មួយ ដែលមាន​សារធាតុ​មេ​ឡា

នី​ន​តិច​បំផុត ទើបបាន​ទទួលផល​ប៉ះពាល់ ពី​កាំរស្មី​អ៊ុ​ល​ត្រា វិ​យ៉ូ​ឡេ ខ្លាំងជាងគេ។

តើ​បបូរមាត់​របស់​នារី និង​បុរស​ខុសប្លែក​ពីគ្នា​ទេ?

ទោះជា​ស្បែក​បរិវេណ​ផ្ទៃមុខ និង​រាងកាយ​របស់​ស្ត្រី និង​បុរស​ខុសគ្នា​មែន តែ​ស្បែក​បរិវេណ​បបូរមាត់​វិញ ដូចគ្នា

គឺមាន​ភាព​ស្តើង និង​ឆាប់​ផ្លាស់ប្តូរ​សភាព​ណាស់ តែ​បបូរមាត់​របស់​នារី អាច​ទ្រាំទ្រ​នឹង​ស្ថានភាព​ខាងក្រៅ​បាន​ខ្លាំង​ជាង ព្រោះ

នារីៗ ច្រើនតែ​លាប​ក្រែ​ម​មាត់ ដែល​អាចជួយ​ការពារ​បបូរមាត់​បាន។

ក្រែ​ម Balm លាប​មាត់ អាច​ការពារ​បបូរមាត់ បាន​មែនឬ?

ការប្រើ​ក្រែ​ម​លាប​មាត់ “បា​ល៍ម” ជាប់​ជានិច្ច នឹង​ជួយ​ថែរក្សា​ភាពស្រស់​សើម​ដល់​បបូរមាត់ ការពារ​ភាព​ស្ងួត​ក្រៀម​ដោយសារ​ខ្យល់ សារធាតុ​ធ្វើឱ្យ​ក្រហាយ និង​កម្ដៅខ្លាំងៗបាន ដោយសា​តែ​នៅក្នុង​ក្រែ​ម​លាប​មាត់ “បា​ល៍ម” នេះ ច្រើន​តែមាន​គ្រឿងផ្សំ​ចម្បង គឺ​អាស៊ីត​ខ្លាញ់ និង​កូ​លេ​ស្តេ​រ៉ូ​ល ដែលជា​ធាតុ​ផ្សំ​តាម​ធម្មជាតិ​របស់​ក្រោះ​ការពារ ដែល​អាច​ការពារ​ភាពស្រស់​សើម និង​ជួយ​ជួសជុល​ស្បែក​ផ្នែក​ខាងក្រៅ​បំផុត​របស់​បបូរមាត់​បាន ក្រៅពីនោះ នៅ​អាចមាន​ចំណែក​ផ្សំ​ដទៃទៀត ដែល​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​បំប៉ន​រក្សា​ស្បែក​បបូរមាត់ និង​ប្រឆាំង​សារធាតុ​រ៉ាឌីកាល់​សេរី ដែលមាន​ដូចជា វិ​តា​មីន​A, C និង​E…៕

Advertisement