សេវាកម្ម​ចម្លែក​នៅ​អាស៊ី៖​ ទះ​កំផ្លៀង​មួយ​លើក​ តម្លៃ​350​ដុល្លារ!​ ទះ​4​លើក​ក្នុង​1​ខែ​ តម្លៃ​1,000​ដុល្លារ!

សេវាកម្មចម្លែកនៅអាស៊ី៖ ទះកំផ្លៀងមួយលើក តម្លៃ350ដុល្លារ! ទះ4លើកក្នុង1ខែ តម្លៃ1,000ដុល្លារ!

“សេវាកម្មជួយទះកំផ្លៀងក្នុងមួយលើក មានតម្លៃដល់ជាង1,400,000រៀល!” ស្ដាប់ទៅដូចពិបាកនឹងជឿណាស់ ក៏​ប៉ុន្តែ មានមនុស្សជាច្រើនបានប្រើប្រាស់សេវាកម្មនេះ ហើយអ្នកខ្លះក៏ចំណាយប្រាក់បន្ថែមដើម្បីទទួលបានសេវាកម្មច្របាច់ដើមទ្រូង ដើម្បីឱ្យកាន់តែស្រស់ស្អាត និងគួរជាទីគយគន់។

តាមធម្មតា មិនមានអ្នកណាម្នាក់ចង់ឱ្យគេទះកំផ្លៀងនោះឡើយ នេះមិនទាន់និយាយដល់ការចំណាយប្រាក់ដើម្បី​ឱ្យគេទះកំផ្លៀង។ ប៉ុន្តែ សេវាកម្ម “ជួយទះកំផ្លៀង” នៅប្រទេសថៃ បានធ្វើឱ្យប្រការនេះក្លាយជាការពិត។

ជាក់ស្ដែង នេះគឺជាសេវាកម្មម៉ាស្សាមួយប្រភេទដែលជួយឱ្យផ្ទៃមុខរបស់អតិថិជនមានភាពស្រស់ស្អាតដោយមិនចាំបាច់វះកាត់។ ក្រោយពីបានទទួលសេវាកម្មនេះមួយលើក ស្នាមជ្រីវជ្រួញនៅកលើផ្ទៃមុខរបស់អ្នកប្រាកដជាបាត់​បង់​ ហើយសញ្ញានៃភាពចាស់ក៏ត្រូវបានកាត់បន្ថយមួយកម្រិត។

មូលហេតុនៃប្រការខាងលើ ត្រូវបានអ្នកជំនាញបកស្រាយថា ការដែលស្បែកទទួលបានកម្លាំងប៉ះពាល់សមល្មមនៅត្រង់ចំណុចដែលមានតម្រូវការ វានឹងជួយជំរុញឱ្យចរន្តឈាមដំណើរការបានល្អ កាត់បន្ថយទំហំនៃរន្ធញើស ព្រមទាំងជួយបង្កើនការផលិត collagen ទៀតផង។

សេវាកម្មចម្លែកនៅអាស៊ី៖ ទះកំផ្លៀងមួយលើក តម្លៃ350ដុល្លារ! ទះ4លើកក្នុង1ខែ តម្លៃ1,000ដុល្លារ!ខុសពីសេវាកម្មម៉ាស្សាផ្សេងៗ សេវាកម្មទះកំផ្លៀងនេះនឹងមិនមានការថ្នមដោយប្រើកម្លាំងដៃស្រាលៗនោះឡើយ។ ពេលទទួលសេវាកម្មនេះ អតិថិជននឹងមិនអាចគេចផុតពីការឈឺចាប់ ក៏ប៉ុន្តែ អ្វីដែលនឹងទទួលបាននោះគឺលទ្ធផលគួរជាទីគាប់ចិត្ត។ ដើម្បីបម្រើសេវាកម្មនេះ បុគ្គលិកជំនាញនឹងចាក់ចម្រៀង រួចប្រើដៃទះទៅលើផ្ទៃមុខទៅតាមចង្វាក់ភ្លេង។

ទៅដល់ប្រទេសថៃ អ្នកអាចសាកល្បងប្រើសេវាកម្មនេះបាន ដោយចំណាយប្រាក់ត្រឹមតែ350ដុល្លារប៉ុណ្ណោះសម្រាប់មួយលើក។ បើសិនជាមានតម្រូវការ អ្នកក៏អាចចំណាយប្រាក់1,000ដុល្លារបន្ថែមទៀតដើម្បីទទួលបានសេវាកម្មទះកំផ្លៀង4លើក/ខែ។ លទ្ធផលនៃការកែសម្ផស្សនេះត្រូវបានគេអះអាងថា អាចជួយឱ្យផ្ទៃមុខស្រស់ស្អាតបាន​6ខែ។

ក្រៅពីសេវាកម្មខាងលើ អតិថិជនក៏នៅមានជម្រើសផ្សេងទៀត នោះគឺ “សេវាកម្មទះពោះ និងច្របាច់ដើមទ្រូង” ដើម្បីបញ្ចុះជាតិខ្លាញ់ត្រង់ក្បាលពោះ និង”បង្កើនទំហំ” ត្រង់ដើមទ្រូង ដែលនេះគឹជាការចង់បានរបស់ស្ត្រីភាគច្រើន។

ក្នុងករណីដែលអ្នកមិនមានតម្រូវការខាងលើ តែចង់រៀនវិជ្ជានេះដើម្បីបើកហាងរកស៊ី នោះអ្នកត្រូវចំណាយ 330,000ដុល្លារអាមេរិកសម្រាប់ការសិក្សា វគ្គ “ទះពេញរាងកាយ” មួយចេះ មួយចប់៕

ប្រភព៖ Toutiao

Advertisement