ហុងស៊ុយ៖ រៀបចំ​តុ​ធ្វើការ​យ៉ាងណា ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ការងារ

មិន​ថា​គោលដៅ​រឿង​ការងារ​របស់លោក​អ្នក គឺ​ភាពជោគជ័យ កេ​រ្ត៏​ឈ្មោះ លុយកាក់ ឬ​ជា​អ្វី​ក៏ដោយ តែ​ក្រៅពី​ខ្លួន​របស់​លោកអ្នក​ផ្ទា​ល់ហើយ បច្ច័យផ្សេងៗក្នុង​ការធ្វើការងារ ទាំង​កិច្ចការងារ ឬ​មិត្ត​រួមការ​ងារ សុទ្ធតែជា​រឿង​សំខាន់​ទាំងអស់ ថ្ងៃនេះ​យើង​សូម​នាំ​លោកអ្នក មក​រៀបចំ​តុ​ធ្វើការ ដើម្បី​បង្កើន​ហុងស៊ុយ ឱ្យ​ការងារ​របស់លោក​អ្នក​ឈានទៅ​មុខ និង​ទទួលបាន​ជោគជ័យ​វិញ ល្អ​ជាង។

  1. នៅលើ​តុ​ធ្វើការ

-នៅលើ​តុ​ធ្វើការ ផ្នែក​ខាងឆ្វេង​មានន័យ​ពី​សមត្ថភាព និង​ចំណេះដឹង ដូច្នេះ​គួរ​ដាក់​សៀវភៅ​ឯកសារផ្សេងៗ ដូចជា វចនានុក្រម ឯកសារ​ច្បាប់ផ្សេងៗ ឬ​របស់របរ​ដែល​អ្ន​ក​ចាំបាច់​ត្រូវ​ប្រើ​ញឹកញាប់ ដើម្បី​បង្កើន​ចំណេះដឹង និង​សមត្ថភាព​របស់លោក​អ្នក​ជា​បន្តបន្ទាប់។

-ចំណែក​ខាងស្តាំ គឺជា​កន្លែង​ដែល​ពាក់ព័ន្ធ​នឹង​ស្នេហា សម្ព័ន្ធភាព អ្នក​អាច​យក​រូបថត​ក្រុមគ្រួសារ ឬ​មនុស្ស​ដែល​លោកអ្នក​ស្រឡាញ់ មក​ដាក់​តាំងនៅ​ត្រង់នោះ នឹង​ធ្វើឱ្យ​សេចក្តីស្នេហា​របស់​អ្នក រីក​ស្រស់បំព្រង​ឡើង ឬ​ដាក់​ថូផ្កាស្រស់ៗ ក៏​ស្អាត​មួយបែប​ដែរ តែ​ផ្កា​ដែល​ដាក់​ក្នុង​ថូ គួរ​ជា​ចំនួន​លេខ​គូ (2ទង ឬ 4ទង-ល-)។

  1. ទី​តាំងតុ​ធ្វើការ

-មិនគួរ​បែរមុខ​តុ​ធ្វើការ​ឱ្យចំ​ផ្លូវ​ចូល ឬ​បែ​មុខ​រក​ជញ្ជាំង​ឡើយ ព្រោះ​នឹងធ្វើ​ឱ្យ​អ្នក​ជួបតែ​ឧបសគ្គ តែបើ​ចៀស​មិន​រួច ដោយសារ​តុ​ធ្វើការ​របស់​អ្នក​នៅ​ចំ​ពីមុខ ឬ​ប​ញ្ឆឹ​ត​នឹង​មាត់ទ្វារ​នោះ គួរ​យក​ផើង​ដែលមាន​ដើម​ផ្កា​ខ្ពស់ ឬ​ចង្កៀងគោម​បញ្ឈរ មក​ដាក់​កន្លែង​ផ្លូវ​ចូល ដើម្បី​បញ្ចៀស​ខ្សែ​ភ្នែក​ចេញពី​តុ​ធ្វើការ​របស់​អ្នក វា​នឹង​ជួយ​បង្កើន​អំណាច​ដល់​អ្នក។ នៅខាងមុខ​តុ​ធ្វើការ គួរ​មើលថែ​ឱ្យបាន​ស្អាត​ជាប់​ជានិច្ច ដើម្បីឱ្យ​ការងារ​របស់លោក​អ្នក​រលូន​ទៅមុខ ល្អ។

  1. ចំណែក​ខាងក្រោយ​របស់​តុ​ធ្វើការ ជា​កន្លែង​ដែល​នឹង​ជួយ​បង្កើន​រឿង​កា​ងារ និង​លុយកាក់​របស់​អ្នក គួរតែ​បែរខ្នង​ដាក់​ជញ្ជាំង​ជានិច្ច។

ដើម្បី​ភាព​ស្ថិតស្ថេរ​គង់វង្ស​ក្នុង​មុខតំណែង​ការងារ ចូរ​យក​រូបថត​ពេល​ទទួល​រង្វាន់ សញ្ញាបត្រ ឬ​ឯកសារផ្សេងៗ ដែល​បង្ហាញ​ពី​ភាពជោគជ័យ​របស់​អ្នក​មក​ដាក់​ព្យួរ​តាំង ហើយ​បើ​ខាងក្រោយ​តុ​ធ្វើការ​របស់​អ្នក ជា​ជ្រុង​បន្ទប់​វិញ បើ​មាន​របស់របរ​អ្វី​នោះ គួររៀបចំ​ឱ្យមាន​របៀប និង​ត្រូវ​រក្សា​ភាព​ស្អាត​ជានិច្ច ព្រោះ​ជឿថា នឹង​ជួយ​បង្កើន​ក្នុង​រឿង​លុយកាក់​ឱ្យ​ហូរ​ចូលមក អាច​ក្លាយជា​សេដ្ឋី​បាន។

  1. កៅអីអង្គុយ​ធ្វើការ

កៅអី​ដែល​ល្អ គួរ​មាន​បង្អែក​ខ្ពស់ អាច​ទ្រ និង​ពេញ​ល្មម​នឹង​ខ្នង​របស់​អ្នក ហើយ​មាន​ភ្នាក់ដៃ​ដ៏​ធំ​មាំ និង​គួរ​ឧស្សា​ហ៏​ជូត​សម្អាត​កៅអី​របស់​អ្នក​ឱ​ឱ្យបាន​ស្អាត​ជានិច្ច និង​គួរ​មើលថែ​កន្លែងផ្សេងៗរបស់​កៅអី​ឱ្យបាន​ល្អ កុំឱ្យ​រលុង​ទ្រេតទ្រោត កង់​កុំឱ្យ​ជាប់គាំង ឬ​បាក់ ព្រោះ​កៅអីអង្គុយ​ធ្វើ​ការដែល​រឹងមាំ នឹង​ជួយ​ឱ្យ​ការងារ​របស់​អ្នក​ស្ថិតស្ថេរ​គង់វង្ស​ល្អ។

  1. អង្គ​ប្រកបផ្សេងៗទៀត

គួរ​ធ្វើឱ្យ​ខ្យល់អាកាស និង​បរិយាកាស​ក្នុង​បន្ទប់ធ្វើការ​ស្អាត ស្រស់ថ្លា​ជានិច្ច អាច​យក​ប្រេង​ក្រអូប មក​ដាក់​ក្នុង​បន្ទប់ ឬ​បាញ់​ស្ប្រៃ​យ៏​ក្លិន

ក្រអូប​ដើម្បី​បំបាត់​ក្លឹ​ន​មិនល្អផ្សេងៗក៏បាន និង​ដើម្បី​ជួយ​បង្កើន​កម្លាំង​ថាមពល​ដែល​ល្អ ជុំវិញ​ក្នុង​កន្លែងធ្វើការ​របស់​លោកអ្នក៕

Advertisement