រឿង 6 យ៉ាងដែលត្រូវយកចិត្តទុកដាក់ ដើម្បីភាពរលូនក្នុង “បន្ទប់ចង្រ្កានបាយ”

“បន្ទប់ចង្រ្កានបាយ” អាចរាប់បានថា ជាបន្ទប់មួយនៅក្នុងផ្ទះដែលយើងគួរតែច្នៃម៉ូដឡើងដើម្បីឱ្យអាចប្រើការបានយ៉ាងគ្រប់គ្រឿងបំផុត ជាពិសេសសម្រាប់ផ្ទះដែលមានទីធ្លាក្នុងបន្ទប់ចង្រ្កានបាយមិនសូវជាធំប៉ុន្មាន ដូច្នេះបើយើងចង់ចេញម៉ូដបន្ទប់ចង្រ្កានបាយ យើងគួរតែមានការរៀបផែនការ និងនឹកដល់បច្ច័យផ្សេងៗឱ្យបានល្អិតល្អន់ជាមុនសិន។ តែតើបច្ច័យទាំងអស់នោះមានអ្វីខ្លះទៅ?

1 . ម៉ូដ និងប្លង់បន្ទប់ចង្រ្កានបាយ

រឿងដែលគួរធ្វើក៏គឺ ការត្រួតឆែកមើលម៉ូដ និងប្លង់បន្ទប់ចង្រ្កានបាយឱ្យបានល្អិតល្អន់ថា តើមានអង្គប្រកបគ្រប់គ្រឿង និងអាចប្រើការបានយ៉ាងងាយស្រួលដែរឬទេ? ដូចជាកន្លែងទុកដាក់របស់របរឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ ទីតាំងដាក់ទូទឹកកក ទីកន្លែងសម្រាប់ចម្អិនអាហារ ជាដើម។ល។ ទាំងអស់នេះគួរតែប្រឹក្សាជាមួយស្ថាបនិក ឬអ្នកចេញម៉ូដខាងក្នុងផ្ទះ ដែលពួកគេនឹងផ្ដល់ការណែនាំបានយ៉ាងល្អដល់លោកអ្នក។

2 . ឧបករណ៍ក្រាលក្នុងផ្ទៃបន្ទប់ចង្រា្កនបាយ

ដើម្បីភាពងាយស្រួល និងក្ដីសប្បាយចិត្តក្នុងការសម្អាតឧបករណ៍ដែលក្រាលលើផ្ទៃបន្ទប់ផ្ទះបាយ គួតែជាប្រភេទកម្រាលដែលងាយស្រួលសម្អាត ដោយអ្នកជំនាញណែនាំឱ្យប្រើឥដ្ឋការ៉ូណាដែលស័ក្តិសមបំផុត តែបើសិនជាយើងត្រូវប្រើជើងទទេរដើរនៅលើកម្រាលក្នុងបន្ទប់ចង្រ្កានបាយរយៈពេលយូរនោះ លោកអ្នកអាចនឹងជ្រើសរើសប្រើជាកម្រាលឈើធម្មជាតិក៏បានដើម្បីឱ្យយើងបានស្រួលបាតជើង។

3 . ទីកន្លែងទុកដាក់របស់របរ

មិនថាជាបន្ទប់ផ្ទះបាយតូចមួយ ឬធំប៉ុនណាក៏ដោយ លោកអ្នកត្រូវប្រាកដក្នុងចិត្តថា បន្ទប់ចង្រ្កានបាយរបស់លោកអ្នកនោះមានទីកន្លែងសម្រាប់ទុកដាក់របស់របរគ្រប់គ្រាន់ និងងាយស្រួលដល់ការចាប់យកមកប្រើការ ដូចជា អាចជ្រើសរើសប្រើតុខោនធើរដែលមានទូ ឬថត ឬធ្នើរថ្នាក់ៗសម្រាប់ដាក់របស់របរជាប់នឹងជញ្ជាំងក៏បាន។

4 . កន្លែងទទួលទានអាហារ

បើផ្ទះរបស់លោកអ្នកប្រើបន្ទប់ចង្រ្កានបាយធ្វើជាកន្លែងទទួលទានអាហារផងដែរនោះ ការរៀបចំបែងចែកទីកន្លែងសម្រាប់ទទួលទានអាហារគឺជារឿងដែលមិនអាចចៀសវាងបានឡើយ។ លោកអ្នកអាចនឹងជ្រើសរើសប្រើតុទទួលទានអាហារបែបជាប់នឹងជញ្ជាំង ឬជាតុដែលតាំងនៅកណ្ដាលបន្ទប់ដែលដាក់នៅបន្ទាប់ពីតុខោនធើរធ្វើម្ហូបក៏បាន ដោយទាំងអស់នេះអាស្រ័យលើការសម្រេចចិត្តដែលស័ក្តិសមនឹងទីកន្លែងនៅក្នុងបន្ទប់ផ្ទះបាយរបស់យើងបំផុត។

5 . ពន្លឺ

ក្រៅពីពន្លឺរបស់អំពូលភ្លើងដែលព្យួរ ឬបំពាក់នៅលើពិតានហើយ គួរតែមានពន្លឺភ្លើងបំពាក់នៅលើទីកន្លែងធ្វើម្ហូបដូចជា តុខោនធើរធ្វើម្ហូបផង ដើម្បឱ្យងាយស្រួលក្នុងការមើលឃើញអ្វីៗផ្សេងៗក្នុងការចម្អិនម្ហូបអាហារ ដូចជាសៀវភៅប្រាប់ពីវិធីធ្វើម្ហូប និងគ្រឿងគ្រៅផ្សេងៗដែលយើងត្រូវប្រើក្នុងការធ្វើម្ហូបផងដែរ។

6 . គ្រៀងប្រើប្រាស់អគ្គិសនីផ្សេងៗ

ក្នុងការជ្រើសរើសប្រើឧបករណ៍អគ្គិសនីសម្រាប់បន្ទប់ចង្រ្កានបាយ មិនថាតែទូទឹកកក ចង្រ្កានម៉ៃក្រូវេហ្វ ចង្រ្កានចម្អិន និងឧបករណ៍លាងចាននោះទេ អ្វីដែលត្រូវនឹកដល់នោះគឺ ការប្រើប្រាស់ឱ្យរួចតម្លៃរបស់វា មិនថាតែឧបករណ៍អគ្គិសនីដែលមានគុណភាព កម្រិតស្តង់ដារ ស្អាតមានអនាម័យ និងមានការធានាដែលអាចប្រើការបានយូរអង្វែងជាដើម។

បើលោកអ្នកត្រូវការបន្ថែមទីកន្លែងប្រើប្រាស់ក្នុងបន្ទប់ចង្រ្កានបាយ ចូរសាកល្បងដាក់ចង្រ្កានម៉ៃក្រូវេហ្វនៅក្រោមតុខោនធើរធ្វើម្ហូបដើម្បីឱ្យមានទីកន្លែងត្រៀមចម្អិនអាហារច្រើនឡើង និងកុំភ្លេចជ្រើសរើសប្រើទូទឹកកកដែលមានទំហំសមល្មមសម្រាប់តែសមាជិកក្នុងគ្រួសារបានហើយ។

មុននឹងចេញម៉ូដបន្ទប់ចង្រ្កានបាយសម្រាប់ផ្ទះថ្មី ចូរកុំភ្លេចនឹកដល់រឿងផ្សេងៗដែលបានរៀបរាប់មកខាងលើនោះផង ដើម្បីកុំឱ្យមកអង្គុយនឹកស្ដាយ ឬកែកុនថែមថយនាំឱ្យរញ៉េរញ៉ៃ និងមិនសប្បាយចិត្តនៅពេលក្រោយ៕

Advertisement