ជីវិតប្រែប្រួល! ស្ត្រីចិនម្នាក់ Live លក់ផ្លែប៉ោម រហូតល្បីល្បាញ ក្លាយជា Net Idol

អ្នកស្រី លីវ ហៃយៀន កសិករស្ត្រីចិន ដែលល្បីល្បាញតាមរយៈការថតឃ្លីបវីដេអូណែនាំ “ផ្លែប៉ោម” ផលិតផលពីចម្ការរបស់អ្នកស្រី ក្នុងភូមិកាំងទី ស្រុកនើយឈីវ មណ្ឌល ហ៊ើពើយ

អ្នកស្រី លីវ ហៃយៀន គឺជាស្ត្រីជនជាតិចិនម្នាក់ ដែលល្បីល្បាញ តាមរយៈការថតឃ្លីបវីដេអូបង្ហាញពី​”ផ្លែប៉ោម”​ផលិតផលពីចម្ការរបស់អ្នកស្រី ក្នុងភូមិកាំងទី ស្រុកនើយឈីវ មណ្ឌល ហ៊ើពើយ​ ភាគខាងជើងប្រទេសចិន តាមរយៈផ្លាតហ្វ៉មចែករំលែកឃ្លីបរបស់អ្នកស្រីដែលមានឈ្មោះថា “ចូស៊ីហ៊្វូ”​ ដែលប្រែថា “កូនប្រសាមិនស្អាត”។

ច្រើនឆ្នាំមកនេះ ស្រុកនើយឈីវ បានផ្ដល់ភាពសំខាន់ទៅលើការផលិតមុខទំនិញកសិកម្ម ដែលមានលក្ខណៈពិសេសដោយឡែកពីគេ ក្នុងតំបន់ភ្នំថៃហាង ជំរុញការដាំបណ្ដុះរបស់សហគ្រិន អ៊ីខំមើកស៍ ខ្នាតតូច និងមធ្យម គាំទ្រការលក់ដូររបស់អាជីវករអ៊ីខំមើកស៍ រួមទាំងកសិករដែលជា “ណិត អាយដល” និងថែមទាំងជំរុញកម្មវិធីការលក់ទំនិញ និងដឹកជញ្ជូនទៅដល់ដៃអតិថិជននូវផលិតផលដែលនៅស្រស់ថ្មី ឱ្យបានលឿនបំផុតទៀតផង៕

ប្រភព៖ ទីភ្នាក់ព័ត៌មានស៊ីនហួ

Advertisement