បើកតម្រាពិធីសែនទទួល “ឆ្នាំថ្មីចិន” ធ្វើយ៉ាងម៉េចឱ្យហេងៗ លុយហូរចូល មានបានពេញ ១ឆ្នាំ

បើកតម្រា មើលដំណាក់កាលសែនទេវតា “ចូលឆ្នាំថ្មីចិន ២០២១” រួមទាំងអំឡុងពេល ព្រមទាំងគន្លឹះល្អៗ បង្កើនភាពហេងៗ លុយកាក់មាសប្រាក់ហូរចូលមិនដាច់ពេញ ១ឆ្នាំ។

ចាប់ផ្ដើមរួចរាល់ហើយ សម្រាប់រដូវកាលសំខាន់របស់បងប្អូនប្រជាជនដែលជាប់ខ្សែស្រឡាយចិន និងជនជាតិចិនទូទាំងពិភពលោក គឺ “ថ្ងៃចូលឆ្នាំចិន” តាមប្រតិទិនចិន ដែលឆ្នាំនេះ ថ្ងៃចូលឆ្នាំថ្មីចិន ត្រូវនឹងថ្ងៃទី១២ កុម្ភៈ ២០២១ ដោយនៅក្នុងថ្ងៃសិរីមង្គលបែបនេះ អ្នកហោរាសាស្ត្រល្បីល្បាញ បានបង្ហើបឱ្យដឹងពីតម្រាដំណាក់កាលនៃការសំពះសែនទេវតា “ឆ្នាំថ្មីចិន២០២១” រួមទាំងអំឡុងពេលនៃការសែនព្រេន និងវត្ថុសែនព្រេនសំខាន់ៗ ដែលត្រូវនឹងគោលការណ៍សែនព្រេន ដើម្បីបង្កើនភាពហេងៗ លុយកាក់មាសប្រាក់ហូរចូល។

នៅពេលព្រឹក ចាប់ពីម៉ោង៦ ទៅ

“សែនទេវតា ដោយសាស៊ែ ឬងូវស៊ែ” ឈុតអាហារចម្អាប ដែលប្រកបដោយ សាច់ជ្រូក៣ជាន់ មាន់ស្ងោរ ឬទាខ្វៃ ក្នុងចិត្តអធិដ្ឋានដល់ព្រះអង្គ ទី ជូ អៀក រួមទាំងម្ចាស់ទឹកម្ចាស់ដី “សែនព្រះក្នុងផ្ទះ ដោយទឹកតែ ៥ដង” រួមជាមួយផ្លែឈើ ៥មុខ ដែលមានន័យជាសិរីមង្គល អាចបន្ថែមដោយបង្អែម ឬនំផ្អែម ជាអូវ៉ានី ប៉ិកួយ មានន័យពីភាពក្រអូបឈ្ងុយរបស់ជីវិត និងក្រុមគ្រួសារដែលស្រឡាញ់ និងសាមគ្គីគ្នា ឬចង់មាននំជាល នំគមស្នូលផ្អែម នំល្ង ឬដែលហៅថានំ តែលៀវ ក៏មិនខុសទាស់ដែរ។

ថ្ងៃបន្តិច ជាអំឡុងពេលនៃការសំពះសែនបុព្វបុរសដែលចែកស្ថានទៅហើយ

“សែនបុព្វបុរសដែលចែកស្ថានទៅហើយ ដោយ សាស៊ែ ឬងូវស៊ែ” ដុតក្រដាសមាស ក្រដាសប្រាក់ បញ្ជូនទៅបុព្វបុរសផង អាចបន្ថែមដោយចំណី ឬម្ហូបអាហារដែលបុព្វបុរសចូលចិត្ត និងហាមខ្វះទឹកសម្ល ឬស៊ុប។

ពេលរសៀល ប៉ាយ ហ ហៀ ទី (សែនដួងវិញ្ញាណដែលគ្មានសាច់ញាតិ)

“សែនដល់ខ្មោចដែលគ្មានសាច់ញាតិ” ដោយបាយ ម្ហូប នំនែក និងដុតផាវ ដើម្បីបណ្ដេញអ្វីៗដែលអាក្រក់ចេញ។

ពេលយប់ជ្រៅ

ចាប់ពីអំឡុងពេលកណ្ដាលយប់ ម៉ោង ២៣.០០នាទីតទៅ រហូតដល់ពេលព្រឹក ម៉ោង ៥.០០នាទី នៃថ្ងៃទី12 កុម្ភៈ ថ្ងៃឈីវអ៊ិក (ថ្ងៃដំបូងរបស់ឆ្នាំថ្មី) សំពះសែនអាទិទេព ឆាយ ស៊ីង អៀ និងអាទិទេព ហ៊ី ស៊ីង អៀ (អាទិទេពនៃភាពស្វាគមន៍សប្បាយរីករាយ) សែនដោយ ចេថាយ នំបាញ់ចានឿកក្រហម ផ្លែក្រូច ទឹកតែ ៥ដង និងទឹកសុទ្ធ…។

ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ ទិទីតំតាតូ

Advertisement