ក្រមុំៗ ដែលកំលោះជប៉ុន គិតថា “ខ្ញុំមិនអាចលែងនាង ឱ្យរបូតពីដៃបានទេ” មានរឿងដូចគ្នា 6យ៉ាង

តើមិត្តអ្នកអាន(ជាពិសេសនារីៗ)ដឹងទេ ក្រមុំៗជនជាតិជប៉ុនជាច្រើន ខំប្រឹងហ្វឹកហាត់ជំនាញ ដើម្បីធ្វើឱ្យត្រូវចិត្តអ្នកកំលោះដែលខ្លួនប៉ងប្រាថ្នា និងនៅមាននារីៗជាច្រើននាក់ទៀតណាស់ ដែលមានក្ដីកង្វល់ក្នុងចិត្ត ចំពោះសម្ព័ន្ធភាពជាមួយបុរសដែលខ្លួនប៉ង និងគិតថា “ខ្ញុំខំព្យាយាមធ្វើគ្រប់យ៉ាងហើយ តែសម្ព័ន្ធភាព ដូចជាមិនទៅមុខសោះ”, “ខ្ញុំត្រូវការគ្រប់គ្រងសេចក្ដីស្នេហាឱ្យបានយូរអង្វែង ជាមួយគូស្នេហ៍បច្ចុប្បន្នរបស់ខ្ញុំ”។ ស្ត្រី ដែលមានមន្តស្នេហ៍ចំពោះដួងចិត្តបុរស នៅក្នុងការពិត អាចមិនមែនជាស្ត្រីដែលស្អាតខ្លាំង ឬស្ត្រីដែលគេឈោងមិនដល់ ប៉ុណ្ណោះទេ។ ដូច្នេះតើ ជាស្ត្រីដែលមានលក្ខណៈបែបណាទៅ? នាងធ្វើយ៉ាងម៉េចខ្លះ? ទើបអាចចងចិត្តបុរស រហូតដល់ថ្នាក់បុរសៗ ត្រូវនិយាយថា “ខ្ញុំមិនអាចលែងនាងឱ្យរបូតពីដៃបានទេ!” នោះ?។ ថ្ងៃនេះ អ្នកគ្រូ ឆវី នឹងណែនាំពីលក្ខណៈ ដែលនាងក្រមុំៗទាំងនោះមានដូចគ្នា មកជម្រាបជូន…៖

អ្វីគឺលក្ខណៈរបស់នារី ដែលធ្វើឱ្យបុរសមានអារម្មណ៍ថា “ខ្ញុំមិនអាចលែងនាងឱ្យរបូតពីដៃបានទេ!”

1-នារីដែលផ្ដល់អារម្មណ៍ពិតប្រាកដ កើតមានភាពជឿជាក់ក្នុងចិត្ត
មនុស្សប្រុស គឺជាវត្ថុមានជីវិត ដែលមានមោទនភាពលើខ្លួនឯង ដូច្នេះហើយទើបធ្លាក់ក្នុងអន្លង់ស្នេហ៍នារីណា ដែលគោរពលើគំនិតរបស់ពួកគេ ដែលនៅក្នុងការពិតវិញ បុរសមួយចំនួន អាចនឹងគិតពីរឿងនេះ ទាំងរូបគេមិនបានដឹងខ្លួនផង…ដូចជា “ជួនកាល យើងវាភ្លើ?”, “ជួនកាល នាង(នារីម្នាក់នោះ) អាចនឹងមិនយល់អំពីយើង”, “វាគ្មានប្រយោជន៍ទេដឹង?” នោះមានន័យថា ពួកកំលោះៗខ្លួនឯង ក៏មានការទាមទារ និងត្រូវការឱ្យនារីៗយល់ពីរូបគេ ចង់ឱ្យនារីម្នាក់នោះ ស្គាល់គេឱ្យបានច្រើនៗដែរ។ នារីៗ ដែលយល់អំពីរឿងនេះ និងទទួលយកការគិត និងផ្នត់គំនិតរបស់គេ គោរពលើគំនិតរបស់គេបាន វាប្រាកដជាសាងភាពជឿជាក់ដល់បុរសម្នាក់នោះមិនខាន។ បើនារីៗ ទទួលយកបាន ពួកគេ(បុរសៗ)នឹងទទួលយកការណែនាំសម្រាប់ការកែសម្រួល និងការរិះគន់បន្តិចបន្តួចបានជាមិនខាន។

ទាំងអស់នេះ នារីៗយើង អាចបង្ហាញឡើងតាមរយៈពាក្យសម្ដីផ្សេងៗ ដើម្បីបង្ហាញថា យើងយល់ និងទទួលយកគំនិតយោបល់របស់គេ ដូចជា “ហើយបងនឹងធ្វើយ៉ាងម៉េចទៅ?”, “ស្រេចលើបងតើ!”, “បងគិតយ៉ាងម៉េច ក៏តាមហ្នឹងទៅ”, “ចង់ឱ្យបងសម្រេចចិត្តចុះ”, “តាមដែលបងគិតហ្នឹងទៅ” និងផ្សេងៗទៀតជាដើម ដើម្បីជាការអះអាង និងផ្ដល់ភាពជឿជាក់ចំពោះគេ។ គ្រាន់តែធ្វើបែបហ្នឹងឱ្យបានរហូតតទៅ គេនឹងឱ្យអត្ថន័យថា “មានតែនារីម្នាក់នេះប៉ុណ្ណោះ ដែលនឹងស្ថិតនៅក្បែរកាយខ្ញុំរហូតតទៅ ទោះជាមានអ្វីកើតឡើងក៏ដោយ” ហើយនឹងមិនលែងនាងឱ្យរបូតពីដៃឡើយ។

2-ស្ត្រី ដែលមិនច្រងេងច្រងាង តែនាងជាអ្នកដែលនឹងថយក្រោយ 1ជំហានជានិច្ច នៅពេលដែលមានទំនាស់នឹងគ្នា
បុរស អាចហៅបានថា ជាវត្ថុមានជីវិត ដែលមិនសូវជាយល់អំពីគំនិតរបស់ស្រីៗប៉ុន្មានឡើយ។ មានសញ្ជាតិញាណជាភេទឈ្មោល និងពេលខ្លះ ស្រាប់តែក្លាយជាកូនក្មេង គិតតែពីចិត្តខ្លួនឯងក៏មាន…នេះគឺមនុស្សប្រុស។
ជាពិសេស នៅពេលណាមួយ ដែលកើតមានអារម្មណ៍មួម៉ៅក្នុងចិត្ត ក៏មិនចូលចិត្តក្នុងការទទួលស្ដាប់គំនិតយោបល់របស់អ្នកដទៃដែរ ហើយដែលនៅពេលនោះ ទោះជាស្ត្រី ចង់បង្ហាញពីគំនិតយោបល់របស់នាងនៅក្នុងពេលវេលាបែបនោះ ក៏មិនសូវជាបានឮពីភាពស៊ីចង្វាក់នឹងគ្នាដែរ ធ្វើឱ្យកើតគម្លាតពីគ្នាឡើង។

ដូច្នេះ នៅពេលដែលឈ្លោះគ្នា គឺជាហេតុផលមួយ ដែលនារីៗ ត្រូវធ្វើខ្លួនជាមនុស្សចាស់ទុំ និងចៀសវាងពីការប៉ះទង្គិចខាងអារម្មណ៍ ដែលវានឹងជួយធ្វើឱ្យ អារម្មណ៍របស់បុរសៗ ត្រជាក់ចុះច្រើន។ បុរសៗនិយាយថា “នៅពេលខ្ញុំឃើញនាងស្ងប់ស្ងាត់ ខ្ញុំក៏មានអារម្មណ៍ថា ហើយអ៊ីចឹង ខ្ញុំខំខឹងទៅធ្វើអី?! ធ្វើឱ្យចិត្តត្រជាក់ឡើងវិញ”។ នៅពេលគេ គិតឡើងវិញដដែលៗ គេនឹងដឹង និងយល់ច្បាស់អំពីគុណតម្លៃ ពេលដែលនារីៗគោរពខ្លួនឯង និងរម្ងាប់ចិត្តឱ្យត្រជាក់គ្រប់ពេលវេលា។ ធ្វើឱ្យបុរសៗ មានអារម្មណ៍នឹកចង់បង្ហាញភាពកតញ្ញូចំពោះនាង សម្រាប់ការធ្វើខ្លួនជាមនុស្សចាស់ទុំ និងចាប់ផ្ដើមគិត និងចង់ធ្វើឱ្យនាងមានសេចក្ដីសុខ ច្រើនឡើងវិញ។

ដូច្នេះនារីៗយើង ត្រូវធ្វើខ្លួនឱ្យនឹងធឹង ថយ 1ជំហាន ព្រោះនឹងក្លាយជានារី ដែលមើលទៅ មានភាពជាចាស់ទុំខាងចិត្តគំនិត ច្រើនជាងបុរស។ ចូរអត់ធន់ឱ្យបាន និងថយក្រោយ 1ជំហាន…សាកល្បងធ្វើលមើល៍។

(នៅមានត…ស្អែក)

ប្រភព៖ សារព័ត៌មានបរទេស

Advertisement