ក្រមុំៗ ដែលកំលោះជប៉ុន គិតថា “ខ្ញុំមិនអាចលែងនាង ឱ្យរបូតពីដៃបានទេ” មានរឿងដូចគ្នា 6យ៉ាង (តពីម្សិលមិញ)

3-សាកល្បងធ្វើខ្លួនដូចនារីVIP ខ្លះមើល៍ ម៉េចដែរ?
ការក្លាយជានារី ដែលបុរសមិនចង់លែងឱ្យរបូតពីដៃ 1បែបទៀត គឺត្រូវធ្វើឱ្យបុរសៗមានអារម្មណ៍ថា រូបគេក៏មានប្រយោជន៍…។

ជាប្រក្រតី បុរសច្រើនតែ “ត្រូវការធ្វើអ្វីម្យ៉ាង ដើម្បីឱ្យមនុស្សស្រី មានសេចក្ដីសុខ” និង “ត្រូវការធ្វើអ្វីខ្លះដែរ ដើម្បីឱ្យខ្លួនឯងមានសេចក្ដីសុខ!” ដោយសារគិតថា ស្នេហា នឹងមិនប្រែប្រួលទៅណាទេ ព្រោះបានធ្វើល្អបំផុតហើយ។

ហើយគេនឹងលង់ស្នេហ៍នារីដែលធ្វើល្អបំផុតនោះម្ដងបន្តិចៗ និងយកចិត្តទុកដាក់ ជួយយកអាសាជាធុរៈ…។ ការសំណូមពរឱ្យគេជួយនេះ វាងាយណាស់ក្នុងការទទួលបានការជួយយកអាសាពីបុរសម្នាក់។ គ្រាន់តែសាកល្បងសុំអង្វគេប៉ុណ្ណោះឯង ដូចជា អង្វរសុំឱ្យជួយបោកខោអាវ លាងចាន អ៊ុត ឬបត់ខោអាវ ជាដើម។ សាកល្បងអង្វរសំណូមពរទៅមើល ដែលវាក៏ដូចគ្នាដែរ ការដែលអាចអង្វរកនរណាម្នាក់បាន មានន័យថា យើងមានភាពជឿទុកចិត្តគ្នា។ នោះគឺជាហេតុផលដែលថា នៅពេលមនុស្សប្រុស ត្រូវបានអង្វរសុំឱ្យធ្វើរឿងអ្វីម្យ៉ាង គេនឹងមានអារម្មណ៍ថា “នារីម្នាក់នោះជឿចិត្តខ្ញុំហើយ” រួចនឹងព្យាយាមផ្ដល់ការគាំទ្រនាង។

ហើយភាគច្រើនរបស់មនុស្សប្រុស គឺត្រូវការធ្វើឱ្យមនុស្សស្រីមានសេចក្ដីសុខ ដូច្នេះបើធ្វើឱ្យនាងហើយ បានឃើញស្នាមញញឹមយ៉ាងមានសេចក្ដីសុខរបស់នាង នោះគឺជារឿងល្អៗរបស់ដួងចិត្ត ដែលជាភ័ស្តុតាងនៃភាពជឿទុកចិត្ត។ ដើម្បីឱ្យគូស្នេហ៍របស់អ្នក មានសេចក្ដីសុខ សាកល្បងធ្វើខ្លួនជាVIP និងសុំអង្វរឱ្យគេធ្វើជំនួសទៅមើល៍។

4-ស្ត្រីដែលមិនទាមទារអ្វី ពីគូស្នេហ៍របស់នាង
ហើយអ៊ីចឹង វាមិនបញ្ច្រាស់គ្នា នឹងចំណុចមុនហ្នឹងទេឬ? អ្នកអាចនឹងគិតបែបហ្នឹង តែមិនមែនជាភាពបញ្ច្រាស់គ្នានោះទេ ព្រោះថា ចំណុចមុនហ្នឹង ជាការសុំអង្វរ មិនមែនទាមទារទេ គ្រាន់តែប្រាប់ថា ត្រូវការអី? បើមិនធ្វើ ក៏មិនអីដែរ។

តែការទាមទារ មានន័យពីការនឹករំពឹងទុកផងដែរ ហើយវានឹងក្លាយជារឿងពិបាក បើមិនអាចតបស្នងបាន ដូចជា “ធ្វើជាគូស្នេហ៍នឹងគ្នាហើយ ប្រុងមិនឱ្យអ្វីគ្នាសោះហ្មងឬ?” ឬទាមទារថា “ហេតុអីបងឯង មិនធ្វើវា?!” ផ្សេងៗដូចអ៊ីចឹងជាដើម…ដែលការទាមទារបែបនេះ អាចធ្វើឱ្យគេ(បុរសម្នាក់នោះ)មានអារម្មណ៍ចង់សុំចុះចាញ់(លែងចង់នៅជាមួយ)។

នេះជាហេតុផល ដែលមិនគួរព្យាយាមទាមទារជាមួយមនុស្សប្រុស…វាអាចស្ដាប់មើលទៅ រាងព្រងើយកន្តើយបន្តិច តែនៅក្នុងជ្រុងមួយទៀត នៅពេលដែលត្រូវរស់នៅជាមួយគ្នារហូតតទៅ អាចពឹងពាក់អាស្រ័យគ្នាបានយ៉ាងមានតុល្យភាព ព្រោះវាមិនសំខាន់ទេថា គូស្នេហ៍អ្នកនឹងធ្វើ ឬមិនធ្វើនោះទេ បើគូស្នេហ៍ នៅតែជាគូស្នេហ៍ វាក៏ល្អណាស់ទៅហើយ។

តាមរយៈទស្សនៈរបស់មនុស្សប្រុស ស្ទើរតែគ្មាននារីណាម្នាក់ ដែលអាចឆ្លងផុតការទាមទារក្នុងអំឡុងពេលនេះបានឡើយ តែបើធ្វើបាន នឹងធ្វើឱ្យគេ មានអារម្មណ៍សប្បាយរីករាយ និងអាចនិយាយថា “ខ្ញុំមិនអាចលែងនាងឱ្យរបូតពីដៃបានទេ!”

ការមិនទាមទារអ្វីនេះ អាចនឹងរាងពិបាកបន្តិច តែក៏សូមណែនាំឱ្យខំព្យាយាមធ្វើឱ្យបាន ព្រោះអ្នកនឹងអាចរស់នៅបានយ៉ាងមិននឹករំពឹងអ្វីទៀតផង។


(នៅមានត…ស្អែក)

ប្រភព៖ សារព័ត៌មានបរទេស

 

Advertisement