អ្នកជំងឺ​Covid-19 ថ្មី រហូតដល់ 576​នាក់ នៅ​កម្ពុជា ត្រូវបាន​រកឃើញ​កាលពី​ម្សិលមិញ

នា​ព្រឹក​ថ្ងៃទី 9មេសា ឆ្នាំ2021 ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 576​​នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 8មេសា ឆ្នាំ2021។

ក្នុងចំណោម​អ្នក​វិជ្ជមាន​ថ្មី​ទាំង 576​នាក់​ខាងលើ សុទ្ធ​តែ​​ជា​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ។ ក្នុង​ថ្ងៃទី 8មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 70​នាក់ បានជា​សះស្បើយ និង​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ​។

គិត​មកដល់​ព្រឹក​នេះ (9មេសា) ទូទាំងប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​Covid-19 សរុប​ចំនួន 3,604​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 1,984​នាក់, អ្នកស្លាប់ 24​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 1,591នាក់។

Advertisement