បិទ​ផ្សារ​ដេប៉ូ​បណ្ដោះអាសន្ន ក្នុង​រយៈពេល 14ថ្ងៃ ក្រោយ​ពាក់ព័ន្ធ​​ជា​មួយ​នឹង​​អ្នក​ឆ្លង Covid-19

អាជ្ញាធរ​សម្រេច បិទ​ផ្សារ​ដេប៉ូ​បណ្ដោះអាសន្ន រយៈពេល 14ថ្ងៃ បន្ទាប់ពី​ផ្សារ​នេះ​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​អ្នក​ឆ្លង Covid-19 នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក ដែល​បានចេញ​នៅ​ថ្ងៃទី21 ខែមេសា ឆ្នាំ2021។

បទបញ្ជា​ខាងលើ​នឹងមាន​សុពលភាព​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី21 ខែមេសា ឆ្នាំ2021 រហូតដល់​ថ្ងៃទី5 ខែឧសភា ឆ្នាំ2021 ដើម្បី​បង្ការ​នូវ​ការឆ្លង​រាលដាល​នៃ​វីរុស​Covid-19 ដល់​អាជីវករ និង​អតិថិជន​ដែល​នឹង​មក​ជួញដូរ​នៅ​ផ្សារ​ដេប៉ូ។

ទន្ទឹមនឹងនេះ អាជ្ញាធរ​ខណ្ឌទួលគោក​ក៏បាន​អំពាវនាវ​ដល់​អ្នក​ដែល​ធ្លាប់​បានចេញ-ចូល​ផ្សារ​ដេប៉ូ រាប់​ចាប់ពី​ថ្ងៃទី7 ខែមេសា ឆ្នាំ2021 ដល់​ថ្ងៃទី14 ខែមេសា ឆ្នាំ2021 ត្រូវ​ប្រញាប់​ទៅធ្វើ​តេស្តរ​កវី​រុស​Covid-19 ជាបន្ទាន់ នៅ​បរិវេណ​ទី​រួម​ផ្សារ​ដេប៉ូ ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទីមួយ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល​កម្ពុជា ប្រសិនបើ​មាន​អាការ​ក្ដៅខ្លួន ក្អក ពិបាក​ដកដង្ហើម និង​សង្ស័យថា ខ្លួន​ឆ្លង​វីរុស​នេះ។

គិត​មកដល់​បច្ចុប្បន្ន (21មេសា) ទូទាំងប្រទេស​កម្ពុជា អ្នក​ឆ្លង​Covid-19 សរុប​បាន​កើន​ដល់ 7,747នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 2,794នាក់, អ្នកស្លាប់ 54នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 4,893នាក់៕

ប្រភព​៖ ក្រសួង​ព័ត៌មាន​
ដកស្រង់​៖ បុត្រា

Advertisement