Covid-19!​ កម្ពុជា​ រក​ឃើញ​​​អ្នក​​​​វិជ្ជ​មាន​​​​ 880​នាក់​ និង​ស្លាប់​ 3​នាក់​ ក្នុង​ថ្ងៃទី​28​ ខែមេសា​

នា​​​​ថ្ងៃទី 29មេសា ឆ្នាំ2021​នេះ ក្រសួងសុខាភិបាល​កម្ពុ​ជា​បានឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​វីរុស​Covid-19 ថ្មី ចំនួន 880​​នាក់​ និង​អ្នក​ជា​សះស្បើយ​ចំនួន​ 288​នាក់​ទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី 28​ ខែ​មេសា ឆ្នាំ2021។

​អ្នក​វិជ្ជមាន​ថ្មី​ចំនួន​ 880​នាក់​ខាងលើ​នេះ ​សុទ្ធ​តែ​ជា​ករណី​​​​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍20កុម្ភៈ​។ ក្នុង​ថ្ងៃទី 2​8​ ខែ​មេសា​ដដែល កម្ពុជា​ក៏មាន​អ្នកជំងឺ​Covid-19 ចំនួន 3​​​​​​នាក់​បាន​ស្លាប់។​

គិត​មកដល់បច្ចុប្បន្ន​ (29​ ខែ​​​​មេសា) ទូទាំងប្រទេស​កម្ពុជា ​អ្នក​ឆ្លង​Covid-19 សរុប​​បាន​កើន​​​ដល់ 12,641​​​​​​​​​នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​សរុប 4,986​​នាក់, អ្នកស្លាប់ 91​​​​នាក់ និង​អ្នកជំងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំនួន 8,119​​​​​​​​នាក់។

នៅ​ទូទាំង​ពិភពលោក​ គិត​មក​ដល់​ម៉ោង​ 5​ល្ងាច​នេះ​ អ្នក​វិជ្ជមាន​នឹង​ Covid-19 បាន​កើន​ឡើង​ដល់​ 150,329,088​​​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​ 3,166,765​​នាក់​, អ្នកជាសះស្បើយ​​ 127,869,123​​នាក់​ និង​កំពុង​ព្យាបាល​ 19,293,200​នាក់​៕

ប្រភព​៖ ក្រសួងសុខាភិបាល​, Worldometers
ដកស្រង់​៖ បុត្រា

Advertisement