Covid-19! ភូមិសាស្ត្រ​មួយចំនួនទៀត ​នៃ​​​ខណ្ឌ​ទួល​គោក ត្រូវបាន​កំណត់​ជា «តំបន់​ក្រហម» និង «តំបន់​លឿន​ទុំ»

រដ្ឋបាល​រាជធានី​ភ្នំពេញ ចេញ​សេចក្តីសម្រេច​ស្តីពី​ការកំណត់​ភូមិ17 និង​ភូមិ22 នៃ​សង្កាត់​បឹងកក់​ទី2 ជា «តំបន់​លឿងទុំ» និង ភូមិ23 នៃ​សង្កាត់​បឹងកក់​ទី2 រួម​នឹង​ភូមិ10 នៃ​សង្កាត់​បឹង​សាឡាង ក្នុង​ខណ្ឌទួលគោក ជា «តំបន់​ក្រហម»។

ភូមិសាស្ត្រ​មួយចំនួន​របស់​ខណ្ឌទួលគោក កន្លងទៅថ្មីៗនេះ ក៏ត្រូវ​បានកំណត់​ជា​តំបន់​ដែលមាន​ហានិភ័យ​ឆ្លង​វីរុស​Covid-19 ខ្ពស់ ក្នុងនោះ «តំបន់​ក្រហម» ត្រូវបាន​កំណត់​លើ សង្កាត់​បឹង​សាឡាង (ភូមិ14 ភូមិ16 និង​ភូមិ17), «តំបន់​លឿងទុំ» មាន សង្កាត់​ផ្សារ​ដើម​គរ , បឹង​សាឡាង (លើកលែង​ភូមិ14, 16 និង17) និង «តំបន់​លឿង» មាន សង្កាត់​ផ្សារ​ដេប៉ូ1, 2 និង3, ទឹកល្អក់1,2 និង3, បឹងកក់1 និង2។

ការសម្រេច​ខាងលើ ត្រូវបាន​ធ្វើឡើង​ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​សេចក្ដីសម្រេច​មុននេះ​របស់​រាជរដ្ឋាភិបាល ស្ដីពី​ការបន្ត​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល ក្នុង​បំណង​ទប់ស្កាត់ Covid-19។

សេចក្ដីសម្រេច​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង ចុះ​ថ្ងៃទី29 ខែមេសា ឆ្នាំ2021នេះ មាន​សុពលភាព​រហូតដល់​ថ្ងៃទី5 ខែឧសភា ឆ្នាំ2021 ដោយ​រាប់​ចាប់ពី​ម៉ោង​សូន្យ​នៃ​ថ្ងៃទី30 ខែមេសា ឆ្នាំ2021។

ព័ត៌មាន​លម្អិត សូម​បន្ត​អាន​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ដែល​មាននៅ​ខាងក្រោម៖
ប្រភព៖ រដ្ឋបាលរាជធានី​ភ្នំ​ពេញ
ដកស្រង់​៖ បុត្រា

Advertisement