គុណវិបត្តិ 7យ៉ាង ក្នុងការ​បរិភោគ “ផ្អែម” ជ្រុល​ពេក

សម្រាប់​អ្នក​ដែល​និយម​បរិភោគ​ចំណីអាហារផ្អែម…ខាងក្រោម​នេះ គឺ​គុណវិបត្តិ​របស់​ភាព​ផ្អែម ដែល​យើង​ត្រូវ​ដឹង និង​ត្រូវ​ផ្តល់​ភាព​សំខាន់ ចំពោះ​វា​ជាបន្ទាន់៖

1.នឹង​កើតមាន​ភាពមិន​មាន​តុល្យភាព​របស់​ឈាម៖ ជាតិ​ស្ករ​អាច​ជ្រាបចូល​ទៅក្នុង​ឈាម​បាន​យ៉ាង​ឆាប់រហ័ស និង​ធ្វើឱ្យ​ឈាម មាន​ភាពជា​អាស៊ីត​កាន់តែ​ច្រើនឡើង ទើប​រាងកាយ​ត្រូវ​សម្រួល​តុល្យភាព ដោយ​ការទាញយក​សារធាតុ​រ៉ែ ដែល​រាងកាយ​សន្សំទុក​នៅក្នុង​ឆ្អឹង មកប្រើប្រាស់ ដែល​នេះហើយ​ជា​មូលហេតុ ធ្វើឱ្យ​កើតរោគ​ឆ្អឹង​ស្រួយ និង​ធ្មេញ​ពុក​នោះ។

2.កើតមាន​ការរីក​កើន​ច្រើនឡើង​នៃ​ជាតិ​ខ្លាញ់៖ ជាតិ​ស្ករ ដែលមាន​ច្រើន​លើស​ភាពចាំបាច់​នៅក្នុង​រាងកាយ នឹងត្រូវ​ប្រែ​សភាព ឱ្យក្លាយ​ទៅជា​ជាតិ​ខ្លាញ់ ហើយ​នាំទៅ​សន្សំទុក​នៅក្នុង​ចំណែកផ្សេងៗរបស់​រាងកាយ  មិនថាតែ ត្រគាក ដើមដៃ ភ្លៅ ក្បាលពោះ…ល…ដែល​នេះហើយ​ជា​មូលហេតុ​ធ្វើឱ្យ​កើត​ជំងឺ​ធាត់​ដោយ​កន្លែង ឬ​ធាត់​ពេញ​ទាំង​ដងខ្លួន​តែម្ដង។

3.កើតមាន​ខ្លាញ់​រីក​កើន​ច្រើន នៅតាម​អវយវៈ​ខាងក្នុង ដូចជា​នៅតាម ស​សៃ​ឈាម បេះដូង ថ្លើម ក្រលៀន ធ្វើឱ្យ​កើត​ជំងឺលើសឈាម  ទឹកនោមផ្អែម  ខ្លាញ់​ញ៉ុ​ក​ណែន​ក្នុង​សរសៃឈាម ជាដើម។

4.ងងុយគេង ច្រើនជាង​ប្រក្រតី៖ ការបរិភោគ​ផ្អែម​ជ្រុល​ពេក នឹងធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ការងារ​របស់​ខួរក្បាល ធ្វើឱ្យ​រាងកាយ​មាន​អារ​ម្ម​ណ៏​ទន់​ល្វើយ ឆាប់​ស្ងាប​ងងុយគេង ងាយ​ជាង​អ្នកដទៃ។

5.កើត​ជំងឺ​រ៉ាំរ៉ៃ៖ ស្ករ​ថែមទាំង​អាចធ្វើឱ្យ​កើត​ជំងឺ​រ៉ាំរ៉ៃផ្សេងៗទៀត​បាន  មិនថាតែ កើតមុន ឈឺក្បាល​រ៉ាំរ៉ៃ រោគ​ប្រកាំង ទឹកនោមផ្អែម ជំងឺ​បេះដូង ជម្ងឺថ្លើម ដែល​សុទ្ធតែ​មានការ​ពាក់ព័ន្ធ​ទៅនឹង​ការចូល​ចិត្ត​បរិភោគ​ផ្អែម​ទាំងអស់។

6.ធ្វើឱ្យ​ជំងឺឆ្លង​មេរោគ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង៖ មេរោគ​ភាគច្រើន ប្រើប្រាស់​ស្ករ​ធ្វើជា​អាហារ នៅពេល​យើង​បរិភោគ​ស្ករ​ចូលទៅ​ច្រើន វា​ប្រៀបដូចជា​ការបង្កើន​អាហារ ឱ្យទៅ​បណ្តា​មេរោគ​ទាំងនោះ​អ៊ីចឹង​ដែរ ធ្វើឱ្យ​មេរោគ​រីកចម្រើន​ធំធាត់​យ៉ាង​ល្អ និង​ធ្វើឱ្យ​កើត​ភាព​ធ្ងន់ធ្ងរ ដល់​អ្នក​ដែល​កើត​ជំងឺឆ្លង​មេរោគ​បាន។

7.ធ្វើឱ្យមាន​សមាធិ​ខ្លី៖ ចំពោះ​កុមារ​ដែល​ចូលចិត្ត​ញ៉ាំ​បង្អែម ឬ​ស្ករច្រើនៗ ក្រៅពី​ធ្វើឱ្យ​ធ្មេញ​ពុក​ហើយ នៅ​ធ្វើឱ្យ​កុមារ ក្លាយទៅជា​មនុស្ស​ឆាប់​ខឹង និង​មាន​សមាធិ​ខ្លី​ទៀតផង៕

Advertisement