COVID-19 នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី 29 កក្កដា ឆ្នាំ 2021

កម្ពុជា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ចំនួន 765 នាក់, អ្នកជា​ចំនួន 694 នាក់ និង​អ្នកស្លាប់​ចំនួន 11 នាក់​បន្ថែមទៀត នៅក្នុង​ថ្ងៃទី 28 ខែកក្កដា ឆ្នាំ 2021។

គិត​ត្រឹម​ព្រឹក​ថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2021 កម្ពុជា មាន​អ្នក​ឆ្លង COVID-19 សរុប 75,917 នាក់ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ជាង 68,380 នាក់ និង អ្នកស្លាប់ 1,350 នាក់។

កម្ពុជា សម្រេច បិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តប៉ៃលិន, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ,​ ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាបណ្តោះអាសន្នសម្រាប់រយៈពេល 14 ថ្ងៃ គិតចាប់ពីវេលាម៉ោង 23:59 នាទី នាថ្ងៃទី29 ខែកក្កដា​ ឆ្នាំ 2021 រហូតដល់ថ្ងៃទី12 ខែសីហា ឆ្នាំ 2021។ យោងតាមសេចក្តីសម្រេច ការបិទ​នេះ​សំដៅ​ទប់​ស្កាត់​ការឆ្លងរាលដាលក្នុងសហគមន៍ដែលបណ្តាលមកពី COVID-19 ប្រភេទ Delta។

នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ មាន​អ្នកជំងឺ Covid-19 សរុប​ចំនួន​ជាង 196,710,180​ ​នាក់ ត្រូវបាន​រកឃើញ ក្នុងនោះ​មានជាង​ 178,122,860 ​​​នាក់​បានជា, 4,203,695 នាក់​បាន​ស្លាប់ និង​ជាង 14,119,640 នាក់ កំពុង​ព្យាបាល៕

ប្រភព៖ ក្រសួងសុខាភិបាល, Worldometers
ដកស្រង់៖ បុត្រា

Advertisement