ហ្វៃ​ហ្សឺ​រ (Pfizer) ជឿជាក់ថា ថ្នាំលេប​ប្រឆាំង​កូ​វីដ-១៩ របស់​ពួក​គេ​ មាន​ប្រសិទ្ធភាព​ចំពោះ​វ៉ា​រ្យ៉​ង់​ថ្មី​ អូ​មី​ក្រុង (Omicron) របស់​ កូវីដ-១៩

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​ឱសថ ហ្វៃ​ហ្សឺ​រ (Pfizer) លោក Albert Bourla

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​ឱសថ ហ្វៃ​ហ្សឺ​រ (Pfizer) លោក Albert Bourla បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​ជឿជាក់ថា ថ្នាំ​គ្រាប់​សម្រាប់​លេប​របស់ ហ្វៃ​ហ្សឺ​រ នឹងមាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង​វ៉ា​រ្យ៉​ង់​ទាំងអស់​របស់ ASRS-CoV-2 (វីរុស​បង្ក​ជំងឺ​កូ​វីដ-១៩) បូករួម​ទាំង អូ​មី​ក្រុង (Omicron) ដែល​ទើប​ត្រូវបាន​រកឃើញ​កាលពីពេលថ្មីៗនេះ។

នាយក​ប្រតិបត្តិ Albert Bourla បាន​ប្រាប់​ទូរទស្សន៍ CNBC កាលពី​ថ្ងៃទី ៣០ វិច្ឆិកា ថា ក្រុមហ៊ុន​របស់លោក​ក៏​កំពុង​ស្រាវជ្រាវ​អភិវឌ្ឍ​ឱ​ស​ថ្មី​ផងដែរ ដើម្បី​ត្រៀម​បង្ការ​ករណី​វីរុស​អាច​ទប់​ទល់នឹង​ថ្នាំ​ដែល​មាននៅ​បច្ចុប្បន្ន។

តាម​ការអះអាង​របស់ ហ្វៃ​ហ្សឺ​រ ថ្នាំ​នេះ​មិន​ត្រឹមតែ​វាយប្រហារ​លើ​វីរុស​នោះទេ ប៉ុន្តែ​ក៏​អាច​ទប់ស្កាត់​អង់ស៊ីម (enzyme) មួយ​ប្រភេទ​ដែលមាន​តួនាទី​សំខាន់​ក្នុង​ដំណើរ​ការកកើត​កូនចៅ​របស់​វីរុស​ផងដែរ។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​ឱសថ ហ្វៃ​ហ្សឺ​រ (Pfizer) លោក Albert Bourla

កាលពី​ថ្ងៃទី ១៧ វិច្ឆិកា ក្រុមហ៊ុន ហ្វៃ​ហ្សឺ​រ បានដាក់​ពាក្យ​ទៅកាន់​អាជ្ញាធរ​គ្រប់គ្រង​អាហារ​និង​ឱសថ​អាម៉េរិក (FDA) ដើម្បី​សុំ​ការអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាប់​ចំពោះ Paxlovid ជា​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូ​វីដ-១៩ សម្រាប់​អ្នកជំងឺ​ដែលមាន​អាការ​ស្រាល និង​មធ្យម។

ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ FDA របស់ អាម៉េរិក អាច​នឹងធ្វើ​ការអនុម័ត​ឱ្យប្រើ​ប្រាស់​ថ្នាំ Paxlovid ជា​ថ្នាំ​ដែល​ក្រុមហ៊ុន ហ្វៃ​ហ្សឺ​រ អះអាងថា មាន​ប្រសិទ្ធភាព ៨៩% ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​ពេទ្យ និង​ស្លាប់​ដោយសារ​កូ​វីដ-១៩៕

Advertisement