សាកលវិទ្យាល័យ Yale កំពុង​អភិវឌ្ឍ​វ៉ាក់សាំង​ទម្រង់​បាញ់​តាម​ច្រមុះ អាច​ទប់ស្កាត់​រាល់​វ៉ា​រ្យ៉​ង់​អនាគត​របស់ កូ​វីដ-១៩

ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Yale ក្នុង​រដ្ឋ Connecticut (សហរដ្ឋ​អាម៉េរិក) កំពុងធ្វើការ​ស្រាវជ្រាវ អភិវឌ្ឍ​វ៉ាកសាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ប្រភេទ​បាញ់​តាម​ច្រមុះ​ដែលមាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​បណ្ដា​វីរុស​បំប្លែង​ខ្លួន​ថ្មីផ្សេងៗក្នុងពេល​អនាគត​នៃ​វីរុស​កូ​វីដ-១។

បណ្ឌិត Akiko Iwasaki អ្នកស្រាវជ្រាវ​ប្រចាំ​សាកលវិទ្យាល័យ Yale ឱ្យដឹងថា ពួកគេ​កំពុង​អភិវឌ្ឍ​វ៉ាក់សាំង​ប្រភេទ​បាញ់​ចូល​តាម​ច្រមុះ។ វ៉ាក់សាំង​ទម្រង់​នេះ មិន​បង្ក​ការឈឺចាប់ ហើយ​វា​បង្កើត​អង្គ​ប​ដិ​ប្រាណ​នៅនឹងកន្លែង។

យោងតាម​លោកស្រី Iwasaki ប្រតិកម្ម​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ​ដោយ​ផ្នែក ល្អ​ជាង​ប្រតិកម្ម​នៃ​ប្រព័ន្ធ​ភាពស៊ាំ​តាមរយៈ​ច​រន្ធ​ឈាម ព្រោះ​មាន​សមត្ថភាព​ប្រឆាំងនឹង​បណ្ដា​បំរែបំរួល​ដែល​វីរុស​បង្កឡើង​ខ្ពស់ជាង​ឆ្ងាយ ទន្ទឹមនឹងនេះ​វា​ក៏​អាច​ទប់ស្កាត់​វីរុស​ជ្រៀត​ចូលក្នុង​រាងកាយ មុនពេល​ពួកវា​អាច​បង្ក​គ្រោះថ្នាក់។

សាកលវិទ្យាល័យ Yale

លោកស្រី Iwasaki សង្កត់ធ្ងន់ថា វ៉ាក់សាំង​ទម្រង់​ថ្មី​នេះ​មាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង​រាល់​វ៉ា​រ្យ៉​ង់​ថ្មី​នាពេល​អនាគត​របស់​វីរុស​កូ​វីដ-១៩ ព្រោះ​វា​ជួយ​លើកកម្ពស់​សមត្ថភាព​នៃ​ការ​ជាសះស្បើយ​សម្រាប់​មនុស្ស។

គិត​មកដល់​បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ឱសថ​ជាច្រើន កំពុង​អភិវឌ្ឍ​វ៉ាក់សាំង​ទម្រង់​បាញ់​តាម​ច្រមុះ ដោយសារ​ថា វ៉ាក់សាំង​ប្រភេទ​នេះ​ត្រូវបាន​គេ​ជឿជាក់ថា នឹង​បង្កើន​សមត្ថភាព​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ព្រមទាំង​មិន​បង្ក​ផលវិបាក​តិចតួច​បំផុត៕

Advertisement