វិជ្ជមាន​នឹង​ ​កូ​វីដ-១៩ ជា​បន្តបន្ទាប់​ក្នុង​រយៈពេល ១៤ ខែ បុរស​នេះ​ ទាម​ទារ​ឱ្យ​អាជ្ញាធរ​ធ្វើ​អន្តរាគមន៍

លោក Muzzafer Kayasan រស់​នៅ​ក្នុង​ទីក្រុង​អ៊ីស្ដង់ប៊ូល ប្រទេស​តួកគី

Muzzafer Kayasan ត្រូវបាន​រកឃើញថា ឆ្លង កូ​វីដ-១៩ ជា​លើកដំបូង​កាលពី​ខែវិច្ឆិកា ឆ្នាំ ២០២០ និង​វិជ្ជមាន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង ១ ឆ្នាំ។

បុរស​ជនជាតិ​តួ​ក​គី​ម្នាក់ បាន​ឆ្លងកាត់​ដំណាក់កាល​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ និង​នៅ​មន្ទីរពេទ្យ​ក្នុង​រយៈពេល ១៤ ខែ បន្ទាប់ពី​វិជ្ជមាន​នឹង វីរុស​កូ​វីដ-១៩ ចំនួន ៧៨ ដង។ បុរស​នោះ​មាន​ឈ្មោះថា Muzzafer Kayasan ដែលជា​អ្នក​ជំងឺឈាមសស៊ីឈាមក្រហម​ម្នាក់ និង​ត្រូវបាន​រកឃើញថា វិជ្ជមាន​នឹង កូ​វីដ-១៩ ជា​លើកដំបូង​កាលពី​ខែវិច្ឆិកា ២០២០។

យោងតាម​ការកំណត់រ​បស់ ប្រទេស​តួ​ក​គឺ ក្រោយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ​រយៈពេល ២ សប្ដាហ៍ អ្នកជំងឺ​នឹងត្រូវ​បានចាត់ទុក​ថា​មាន​សុខភាព​ល្អ បើសិន​មាន​លទ្ធផល​អវិជ្ជមាន​នឹង កូ​វីដ-១។ ក៏ប៉ុន្តែ ការធ្វើ​តេស្ត​សំណាក​ចំនួន ៧៨ ដង របស់ Kayasan បាន​បង្ហាញថា បុរស​នេះ​នៅតែ​វិជ្ជមាន​នឹង កូ​វីដ-១៩ ដដែល។

សារព័ត៌មាន​ក្នុងស្រុក​ឱ្យដឹងថា លោក Kayasan បានទទួល​ការព្យាបាល​ជំងឺ​កូ​វីដ-១៩ នៅក្នុង​មន្ទីរពេទ្យ​រយៈពេល ៩ ខែ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុងផ្ទះ​រយៈពេល ៥ ខែ។

លោក Kayasan បានស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ករណី​ដ៏​ចម្លែក​របស់ខ្លួន ជា​ស្ថានភាព​មួយ​ដែល​បង្ខំ​ឱ្យ​លោក​ត្រូវ​នៅផ្ទះ​រាល់ថ្ងៃ និង​អាច​មើល​កូនចៅ​ពី​ចម្ងាយ​តាម​បង្អួច​តែប៉ុណ្ណោះ។

វេជ្ជបណ្ឌិត​ដែល​ព្យាបាល​ឱ្យ​អ្នកជំងឺ​នេះ បាន​បញ្ជាក់ថា លទ្ធផល​ធ្វើតេស្ត​វិជ្ជមាន​ជា​បន្តបន្ទាប់​គឺ​កើតឡើង​ដោយសារ​ប្រព័ន្ធ​ភាពស៊ាំ​បាត់បង់​តុល្យភាព ព្រោះតែ Kayasan មាន​ជំងឺមហារីក​គ្រាប់​ឈាម៕

Advertisement