ប្រទេស​ចិន «បិទ​ខ្ទប់​ជាថ្មី» ចំពោះ​ខណ្ឌ​មួយ​ដែលមាន​ប្រជាជន​ជិត ៣ លាន​នាក់ ដោយសារ​កូ​វីដ-១៩

ទីក្រុង​សៀងហៃ «បិទ​ខ្ទប់​ជាថ្មី» ចំពោះ​ខណ្ឌ​មួយ​ដែលមាន​ប្រជាជន​ជិត ៣ លាន​នាក់ ដោយសារ​កូ​វីដ-១៩

ក្រុមមន្ត្រី​នៃ ទីក្រុង​សៀង​ហៃ ឱ្យដឹងថា នឹង​បិទ​ខ្ទប់​ជាថ្មី​ចំពោះ​ខណ្ឌ​មួយ​ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ ២.៧ លាន​នាក់ ដើម្បី​ធ្វើតេស្តរ​កកូ​វីដ-១៩ ក្នុង​ទ្រង់ទ្រាយ​ធំ បន្ទាប់ពី​ការដក​រាល់​វិធានការ​ទប់ស្កាត់បាន​មួយ​សប្ដាហ៍។

ខណ្ឌ Minhang ដែល​ស្ថិតនៅ​ភាគ​និរតី​នៃ ទីក្រុង​សៀង​ហៃ នឹងត្រូវ​បិទ​ខ្ទប់​ចាប់ពី​ព្រឹក​ថ្ងៃទី ១១ មិថុនា ហើយ​ប្រជាជន​ទាំងអស់​នឹងត្រូវ​បានធ្វើ​តេស្ត​សំណាក នេះ​បើតាម​ក្រុមមន្ត្រី​ខណ្ឌ​ដែល​បានឱ្យដឹង​នៅថ្ងៃនេះ។

«បទបញ្ជា​បិទ​ខ្ទប់​នឹង​ត្រូវបាន​ដក​មកវិញ​បន្ទាប់ពី​សំណាក​សម្រាប់​ធ្វើតេស្ត​ត្រូវបាន​ប្រមូល​រួចរាល់» ប្រកាស​របស់​អាជ្ញាធរ​ក្រុង​សៀង​ហៃ ឱ្យដឹង​ដូច្នេះ ប៉ុន្តែ មិនបាន​លើកឡើង​អំពី​ពេលវេលា​ជាក់លាក់​ក្នុង​ការដក​បទបញ្ជា​បិទ​ខ្ទប់ និង​មិនបាន​ឱ្យដឹង​អំពី​វិធានការ​អ្វីខ្លះ​ដែល​នឹងត្រូវ​អនុវត្ត បើសិន​បាន​រកឃើញ​ករណី​វិជ្ជមាន។

Advertisement