រូបមន្ដ​ពិសេស ធ្វើឱ្យ​សក់​ភ្លឺរលោង​តាមបែប​ធម្មជាតិ

ជឿជាក់ថា​នារី​គ្រប់រូប​ប្រហែលជា​ចង់បាន​សរសៃសក់​ដែល​រឹងមាំ មិន​បែក​ចុង ព្រមទាំង​មាន​ភាព​ទន់​ភ្លឺ​រលាង និង​មិន​ជំពាក់​គ្នា​ហើយ ដូច្នេះ​នៅថ្ងៃនេះ​គេហទំព័រ ឡា​រ៉ែ​ន សូម​នាំយក​នូវ​វិធីសាស្ត្រ​មួយចំនួន​ដែលជា​អាថ៌កំបាំង​នៃ​ការរក្សា​សរសៃសក់​ឱ្យមើល​ទៅ​មាន​សុខ​ភាពល្អ​មក​ជម្រាបជូន។ ស្លឹកគ្រៃ​ជា​បន្លែ​ឱសថ​បុរាណ​បែប​ធម្មជាតិ ដែលមាន​នៅក្នុង​ផ្ទះ ហើយ​មាន​ប្រយោជន៍​ដល់​សរសៃសក់​យ៉ាងពិត​ប្រាកដ​ណាស់ ដូច្នេះ​សូម​តាមដាន​ជា​បន្ត។

ស្លឹកគ្រៃ ជា​បន្លែ​ឱសថ​បុរាណ​មាននៅ​ក្នុងផ្ទះ ដែល​គុណសម្បត្តិ​របស់​វា​ជួយ​បំប៉ន​សរសៃសក់  ការពារ​សក់​បែក​ចុង សក់​ស្តើង សក់​ជ្រុះ ជួយ​ឱ្យ​សក់​ទន់​ភ្លឺរលោង ស្រស់ស្អាត​បែប​ធម្មជាតិ​និង​ជួយ​ឱ្យ​សរសៃសក់​មិន​ងាយ​ជ្រុះ ដោយសារតែ​ស្លឹកគ្រៃ​មាន​សារធាតុចិញ្ចឹម ដែលមាន​សារសំខាន់​ដូចជា វីតាមីន C វីតាមីន A និង​មាន​សារធាតុ​ផ្សំ​នៅក្នុង​ប្រេង​ក្រអូប​សម្រាប់​ម៉ាស្សា ដូចជា ជាតិ​មេន​ថ​ល កាបូន Citrus ជាដើម។

វិធី​ធ្វើ

  1. យក​ស្លឹកគ្រៃ​លាង​ឱ្យ​ស្អាត​ចំនួន3ដើម។
  2. យកមក​បុក​ឱ្យ​ល្អិត រួច​ពូត​យកតែ​ទឹក។
  3. បន្ទាប់ពី​កក់សក់​ឱ្យ​ស្អាត​រួចហើយ ចូរ​យកទឹក​ស្លឹកគ្រៃ​មក​កក់​ជាមួយ​សក់​ឱ្យ​សព្វ ហើយម៉ាស្សា​លើ​ស្បែកក្បាល​ថ្មមៗ ទុក​រយៈពេល 10នាទី ទើប​លាង​ទឹក​ចេញ​ជាធម្មតា។

វិធីសាស្ត្រ​នេះ សូម​ណែនាំ​ឱ្យធ្វើ​ជាប្រចាំ​ប្រមាណ2-3ខែ នោះ​អ្នកនឹង​សង្កេតឃើញថា សក់​របស់​អ្នក​ប្រែ​មកជា​មាន​សភាព​ទន់រ​លោង​ហើយ​រឹងមាំ ស្រស់ស្អាត​តាមបែប​ធម្មជាតិ​ទ្វេដង​មិន​ខាន៕

Advertisement