6 វិធីការពារវីរុសកូរូណាដែលមានប្រសិទ្ធភាពជាងការប្រើ «ម៉ាស់អនាម័យ »

តាមរយៈសារព័ត៌មាន BBC ដែលមានចេញផ្សាយនៅពេលមុននេះបន្ដិចបានឱ្យដឹងថា បើទោះមានការរាតត្បាតនៃវីរុសកូរូណាប្រភេទថ្មីនេះក៏ដោយ មានវិធីដែលមានប្រសិទ្ធភាពក្នុងការការពារនៃឆ្លងវីរុសពីមនុស្សទៅកាន់មនុស្សម្នាក់បានខ្លាំងបំផុត ដោយមិនចាំបាច់មានចំណែកនៃការប្រើម៉ាស់អនាម័យជាការ «ការពារ »។ អ្នកត្រូវជ្រាបអំពីវិធីខាងក្រោមនេះ ៖

1-មុនពេលក្អកត្រូវបិទមាត់ឱ្យជិត ប្រសិនបើយកដៃខ្ទប់មាត់ គួរតែលាងដៃឱ្យបានស្អាតជាមុនសិន មុនចាប់ផ្ដើមប៉ះពាល់ផ្នែកផ្សេងៗនៃរាងកាយ រួមទាំងវត្ថុប្រើប្រាស់ផ្សេងៗផងដែរ។

2-អាចខ្ទប់មាត់ដោយប្រើកែងដៃជំនួសប្រអប់ដៃបាន ឬ​ប្រើក្រដាស់ជូតមាត់ខ្ទប់ឱ្យជិត។ ចោលក្រដាស់ដែលប្រើរួចទៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ។

3-លាងដៃជាមួយទឹកស្អាតមុនចាប់ផ្ដើមចាប់យកអាហារមកទទួលទានចូលមាត់ រួមទាំងការទទួលទានអាហារប្រើ ស្លាបព្រា និងសម ក៏ដោយ។

4-ចៀសវាងការប្រើដៃទៅប៉ះជាមួយ ផ្ទៃមុខ ភ្នែក មាត់ និងប្រយ័ត្នបំផុតបរិវេណច្រមុះ។

5-ផ្លាស់ប្ដូរម៉ាស់អនាម័យឱ្យបានញឹកញាប់ កុំប្រើវាពេញមួយថ្ងៃ និងត្រូវបោះចោលទៅក្នុងធុងសំរាមឱ្យមានរបៀបរៀបរយ។

6-ថែរក្សាសុខភាពរាងកាយឱ្យបានរឹងមាំ ដើម្បីឱ្យសីតុណ្ហភាពនៅក្នុងខ្លួនមានកំដៅប្រយុទ្ធប្រឆាំងនឹងមេរោគដែលកំពុងចូលទន្ទ្រានក្នុងរាងកាយគ្រប់ពេលវេលា៕

Advertisement