កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​ COVID-19 4នាក់​បន្ថែម​ទៀត​ហើយ​នៅ​យប់​​នេះ ខណៈពិភពលោក​មាន​អ្នក​ឆ្លង​កូរ៉ូណា​សរុបជិត 252.000​នាក់​

ក្រសួង​សុខាភិបាល​កម្ពុជា​ នៅ​យប់​ថ្ងៃទី​20​មីនា​នេះ បាន​ប្រកាស​ថា បាន​រកឃើញ​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន​4ករណី​បន្ថែម​ទៀត​ ដែល​នេះ​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​រោគ​កូរ៉ូណា​នៅ​កម្ពុជា​ឡើង​ដល់​ 51នាក់​។

ក្នុង​ចំណោម​អ្នក​ឆ្លង​រោគ​ COVID-19 មាន​48ករណី​គឺ​ជា​អ្នក​ជំងឺ​មក​​ពី​បរទេស​ 1ករណី​គឺជា​អ្នក​ជំងឺ​ដែល​ឆ្លង​ពី​ជនជាតិ​ជប៉ុន និង​2ករណី​ជា​អ្នក​ជំងឺ​ដែល​ឆ្លង​ពី​ប្ដី​2​នាក់​ដែលបាន​ឆ្លង​មេរោគ​នៅ​ពេល​ពួកគេ​ទៅ​ប្រទេស​ម៉ាឡេស៊ី។​

COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ក្នុង​ទីក្រុង​ Wuhan ខេត្ត Hubei ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 ហើយ​មក​ដល់​បច្ចុប្បន្ន វា​បាន​រាល​ដាល​ដល់​ប្រទេស​ និង​ដែន​ដី​ចំនួន​182 នៅ​ទូទាំង​ពិភពលោក និង​បាន​ធ្វើ​ឱ្យ​មនុស្ស​​ 255.943​នាក់បាន​ឆ្លង​រោគ ជាង​10,400​នាក់​បាន​ស្លាប់ និង​89.918​នាក់បាន​ជា​សះស្បើយ​។

Advertisement