រួមសំណួរ-ចម្លើយថ្មីៗ ដែលទាំងអស់គ្នាគួរតែដឹង ពាក់ព័ន្ធនឹងវីរុសកូវីដ-19

រួមសំណួរ-ចម្លើយថ្មីៗ ដែលទាំងអស់គ្នាគួរតែដឹង ពាក់ព័ន្ធនឹងវីរុសកូវីដ-19

1. ទំហំរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19?

– មេរោគកូវីដ-19 ជាមេរោគវីរុសក្នុងត្រកូលកូរ៉ូណាវីរុស មានទំហំតូចខ្លាំងណាស់ មិនអាចមើលឃើញដោយភ្នែកទទេ ឬដោយមីក្រូទស្សន៍ទូទៅបានទេ។

2. ភាពប្រថុយប្រថាន(គិតជាភាគរយ) ដែលមេរោគនឹងចម្លងសាយភាយពីការជាប់នៅលើវត្ថុរបស់របរ?

– មេរោគកូវីដ-19 អាចចម្លងសាយភាយតាមរយៈវត្ថុរបស់របរដែលប្រឡាក់មេរោគបាន វាស្ថិតនៅលើនោះបានច្រើនថ្ងៃ បើសិនគ្មានការសម្អាត។ បើមានការប្រើដៃប៉ះវត្ថុរបស់របរទាំងនោះ ហើយយកមកប៉ះលើបរិវេណផ្ទៃមុខ ឬកាន់ចំណីអាហារដាក់ចូលមាត់ នឹងអាចឆ្លងមេរោគបាន ដូចគ្នានឹងការប៉ះពាល់មេរោគពីអ្នកជំងឺដោយផ្ទាល់ដែរ។ ដូច្នេះទើប ត្រូវតែប្រយ័ត្នប្រយែង លាងសម្អាត ឬបាញ់ថ្នាំសម្លាប់មេរោគនៅលើវត្ថុរបស់របរផ្សេងៗ និងលាងសម្អាតដៃឱ្យបានញឹកញាប់។

3. តើមេរោគអាចចម្លងសាយភាយនៅក្នុងអាងហែលទឹកបានទេ?

បច្ចុប្បន្ន មិនទាន់មានរបាយការណ៍អំពីការឆ្លងមេរោគនេះតាមរយៈការហែលទឹកក្នុងអាងហែលទឹក ឬប្រភពទឹកផ្សេងទៀតនៅឡើយ តែគួរចៀសវាងពីអាងហែលទឹកដែលមានមនុស្សម្នាច្រើន។

4. ការសម្អាតរថយន្តផ្ទាល់ខ្លួន រថយន្តក្រុងសាធារណៈ ក្រៅពីការជូតសម្អាតកន្លែងសំខាន់ៗដោយអាល់កុល 70% តើ​ត្រូវ​ធ្វើ​អ្វី​ទៀត?

– ចំណុចសំខាន់របស់ការសម្អាតរថយន្តផ្ទាល់ខ្លួន ឬរថយន្តសាធារណៈ គឺការសម្អាតនៅត្រង់កន្លែងដែលដៃរបស់អ្នកដំណើរមានឱកាសប៉ះច្រើនបំផុត។ ក្រៅពីការជូតសម្អាតដោយអាល់កុល 70%ហើយ អង្គការសុខភាពពិភពលោក បានណែនាំថា អាចប្រើទឹកថ្នាំ លាយជាមួយម្សៅសាប៊ូ ជូតសម្អាតបាន។ ក្រៅពីការជូតលើកន្លែងប៉ះពាល់ផ្សេងៗហើយ ការនាំរថយន្តទៅដាក់ហាលថ្ងៃ ក៏អាចនឹងកាត់បន្ថយការស្ថិតនៅរបស់មេរោគដោយសារសីតុណ្ហភាពដែលក្ដៅបានដែរ។

5. អាការរបស់អ្នកជំងឺកូវីដ-19 បង្ហាញឡើងយ៉ាងណាខ្លះ?

– អាការទូទៅ គឺមានអាការខាងប្រព័ន្ធដកដង្ហើម មានគ្រុនក្ដៅខ្លួន ក្អក ដកដង្ហើមញាប់ ពិបាកដកដង្ហើម។ ក្នុងករណីដែលអាការធ្ងន់ធ្ងរខ្លាំង អាចធ្វើឱ្យកើតមានសភាវជ្រៀតជ្រែក ដូចជា ហើមសួត រលាកសួត គាំងក្រលៀន និងអាចដល់ថ្នាក់ស្លាប់បាន។

6. តើប្រជាជនទូទៅ ត្រូវការពារខ្លួនឯងយ៉ាងណា?

– ចៀសវាងពីការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺ រក្សាគម្លាតចម្ងាយយ៉ាងតិចបំផុត 1ម៉ែត្រ ចៀសវាងពីការប៉ះពាល់ភ្នែក ច្រមុះ និងមាត់ ដោយមិនបានលាងសម្អាតដៃ។ គួរលាងសម្អាតដៃឱ្យបានញឹកញាប់ដោយទឹក និងសាប៊ូ ឬអាល់កុលសម្រាប់លាងដៃ 70%។ បើមានគ្រុនក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់ និងរាយការណ៍លម្អិតអំពីខ្លួនឯងប្រាប់គ្រូពេទ្យ។

7. ការសម្អាតទីកន្លែងស្នាក់នៅ?

– គួរធ្វើការសម្អាតទីកន្លែង ឧបករណ៍ វត្ថុប្រើប្រាស់ដែលមានអ្នកប៉ះពាល់ច្រើន ដូចជាដៃទ្វារ បង្កាន់ដៃ តុបាយ ភួយ កម្រាលពូក ឧបករណ៍ផ្ទះបាយ ចាន ស្លាបព្រា សម កែវទឹក ដោយត្រូវសម្អាតដោយការជូតនឹងអាល់កុល 70% យ៉ាងតិចឱ្យបាន 2ដង ក្នុង 1ថ្ងៃ៕

ប្រភព៖ សារព័ត៌មានបរទេស

Advertisement