តួលេខ​អ្នកឆ្លង​វីរុស​COVID-19 បាន​កើន​លើស​5​លាន​នាក់​ហើយ​ នៅ​ទូទាំង​ពិភពលោក

តួលេខ​អ្នកឆ្លង​វីរុស​COVID-19 បាន​កើន​លើស​5​លាន​នាក់​ហើយ​ នៅ​ទូទាំង​ពិភពលោក

ពិភព​លោក​ទាំង​មូល​ត្រូវបាន​រាយ​ការណ៍​ថា មាន​​អ្នកជំងឺ​ COVID-19 ជាង​5​លាន​នាក់​ ខណៈ​ចំនួន​អ្នក​​​ស្លាប់​ដោយ​សារ​វីរុស​កូរ៉ូណា​នេះ កើន​ដល់​ជាង​329,000​នាក់​។

ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោក បាន​រកឃើញ​​អ្នក​ជំងឺ​COVID-19 ចំនួន​5,076,003​នាក់​ និង​អ្នក​ស្លាប់​សរុប​329,112​នាក់​​ ក្នុង​នោះ​ អ្នក​ជំងឺ​ថ្មី​មាន​ចំនួន​86,893​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​ចំនួន​4,667​នាក់​ ខណៈ​អ្នក​ដែល​បាន​ជា​ពី​ជំងឺ​មាន​ចំនួន​1,902,554​​នាក់​។ នេះ​បើ​តាម​ស្ថិតិ​របស់​ Worldometer។

ទ្វីប​អាមេរិក​មាន​អ្នកជំងឺ​COVID-19 សរុប​2,281,740​នាក់​ ក្នុង​នោះ​អាមេរិក​ខាង​ជើង​មាន​1,761,652​នាក់ អាមេរិកខាង​ត្បូង​មាន​520,088​នាក់ ខណៈ​ទ្វីប​អឺរ៉ុប​មាន​1,830,667​នាក់ អាស៊ី​មាន​863,440​នាក់ និង​អាហ្វ្រិក​មាន​96,990​នាក់​។

សហរដ្ឋអាមេរិក​​បាន​រកឃើញ​អ្នក​ជំងឺ​ថ្មី​18,789​នាក់ និង​អ្នក​ស្លាប់​ថ្មី​មាន​1,369​នាក់​ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​ចំនួន​អ្នក​ជំងឺ​សរុប​កើន​ដល់​1,589,372​នាក់​ និង​អ្នកស្លាប់​សរុប​ឡើង​ដល់​94,902​នាក់​។

ប្រទេស​រុស្ស៊ី​បាន​រកឃើញ​អ្នក​ជំងឺ​សរុប​308,705​នាក់ ក្នុង​នោះ​មាន​​អ្នក​ស្លាប់​​2,972​នាក់​។ ក្នុង​រយៈ​ពេល​24​ម៉ោង​ចុង​ក្រោយ​នេះ ប្រទេស​រុស្ស៊ី​បាន​រកឃើញ​អ្នកជឺងឺ​8,764​នាក់។

អេស្ប៉ាញ​បាន​រាយការណ៍​ថា បាន​រកឃើញ​អ្នក​​ជំងឺ​ថ្មី​721​នាក់ និង​អ្នក​ស្លាប់​ថ្មី​110​នាក់​ក្នុង​អំឡុង​24​ម៉ោង​ចុង​ក្រោយ​នេះ​ ធ្វើ​ឱ្យ​តួលេខ​អ្នកជំងឺ​COVID-19សរុប​ក្នុង​ប្រទេស​នេះ​ ឡើង​ដល់​279,524​នាក់ និង​អ្នក​ស្លាប់​27,888​នាក់​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement