Doors ភោជនីយដ្ឋាន​អេស្ប៉ា​ញ​ដ៏​ល្បី​ខាង​សេវាកម្ម​រហ័ស រសជាតិ​អាហារ​ឈ្ងុយឆ្ងាញ់

នាពេល​បច្ចុប្បន្ននេះ សេវាកម្ម​ខាង​ចំណីអាហារ​នៅតាម​ភោជនីយដ្ឋានទំនើបៗ ដែល​ពេញ​ដោយ​ផាសុកភាព និង​ភាពងាយស្រួល​ដល់​អតិ-ថិ​ជនជាតិ និង​អន្តរជាតិ​គឺមាន​ច្រើន​ខ្លាំងណាស់ ហើយ​ភោជនីយដ្ឋាន​ទាំងនោះ ខ្លះ​បម្រើ​ជូន​នូវ​អាហារ​បែប​ខ្មែរ ថៃ ចិន បារាំង អឺរ៉ុប និង​ខ្លះទៀត​តាមបែប​បស្ចិមប្រទេស ដែល​កម្រ​មាន​ភោជនីយ-ដ្ឋាន ដែលមាន​ជំនាញ​ខាង​អាហារ​បែប​ប្រទេស​អេ​ស្ប៉ា​ញ​ណាស់។  ដូច្នេះ​នៅក្នុង​លេខ​ថ្មី​នេះ ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ណែនាំ​នូវ​ភោជនីយដ្ឋាន​អេ​ស្ប៉ា​ញ​ដ៏​ល្បីឈ្មោះ​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ​ជូន​ដល់​ប្រិយមិត្ត​អ្នកអាន​ទាំងអស់​បាន​ស្គាល់​នោះ​គឺ ភោជនីយដ្ឋាន Doors ដែល​ស្ថិតនៅក្នុង​ផ្នែក​មួយ​នៃ​សណ្ឋាគារ ខា​រ៉ា ដែលមាន​អាស័យ-ដ្ឋាន​ស្ថិតនៅ​អគារ​លេខ18  ផ្លូវ47 កែង​ផ្លូវ84  ហួស​មន្ទីរពេទ្យ​ជប៉ុន​បន្តិច (តាម​ទិស​ឆ្ពោះទៅ​ស្ពាន​ជ្រោយចង្វារ) រាជធានី​ភ្នំពេញ។

ភោជនីយដ្ឋាន Doors បាន​បើក​ដំណើរការ​ ភោជនីយដ្ឋាន Doors បាន​បើក​ដំណើរការ​តាំងពី​ខែតុលា ឆ្នាំ2012មកមេ្ល៉ះ ដើម្បី​បម្រើ​ជូន​ប្រជាជន​ខ្មែរ ព្រមទាំង​ភ្ញៀវ​អន្តរជាតិ​ទាំងអស់​នូវមុខ​ម្ហូប​ជាង40មុខ ដែល​សុទ្ធសឹង​ជា​មុខម្ហូប​ដ៏​ល្បីល្បាញ​របស់​ជនជាតិ​អេ​ស្ប៉ា​ញ ដែល​ចម្អិន​ឡើងថ្មីៗ កែច្នៃ​ឡើង​ដោយ​មេ​ចុងភៅ​ដ៏​ចំណាន​ជនជាតិ​អេ​ស្ប៉ា​ញ ដែលមាន​បទពិសោធ​ចម្អិន​អាហារ និង​ច្នៃ​អាហារថ្មីៗជិត20ឆ្នាំ​មកហើយ។ ចំណែក​ភេសជ្ជៈ​វិញ​ក៏​សម្បូរបែប និង​មាន​ជាង40មុខ ដើម្បី​ជ្រើសរើស​ផងដែរ ក្នុងនោះ​មាន​ទាំង​ស្រាក្រហម​ម៉ាកល្បីៗ ស្រា​ក្រឡុក​ជាច្រើន​ជម្រើស ព្រមទាំង​មាន​ប្រភេទ​ភេសជ្ជៈ​ច្នៃ​ពី​ផ្លែឈើ​ស្រស់​ដូចជា ផ្លែឈើ​ក្រឡុក ទឹក​ផ្លែឈើ​ស្រស់ និង​កាហ្វេ តែ​ជាច្រើន​ប្រភេទ​ទៅតាម​តម្រូវការ​របស់​អតិថិជន។ ភោជនីយដ្ឋាន Doorsបើក​បម្រើ​ជូន​អតិថិជន​ទាំងអស់​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង7ព្រឹក​ដល់​ម៉ោង11ល្ងាច ដែល​បម្រើ​នូវ​អាហារ​ទាំងបី​ពេល​គឺ អាហារ​ពេលព្រឹក អាហារ​ពេល​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច ហើយ​ក្នុងនោះ​ភោជនីយដ្ឋាន​ក៏មាន​នូវ​ជម្រើស​អាហារ​សម្រាប់​អ្នក​ដែលមាន​បំណង​សម្រក​ទម្ងន់​ផងដែរ។ ហើយ​គ្រប់​គ្រឿងផ្សំ បន្លែ និង​សាច់ ដែល​យកមក​ចម្អិន​អាហារ​នៅទីនេះ គឺ​សុទ្ធសឹងតែ​ជា​ផលិតផល Organic ដែល​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន ហើយ​ថែមទាំង​ផ្តល់នូវ​រសជាតិ​ឆ្ងាញ់​ពិសា បំប៉ន​សុខភាព​រាងកាយ​បាន​យ៉ាង​ល្អ​ថែម​ទៀតផង។ សូម​ណែនាំ​អាហារ​ដែល​ទទួល​បានកា​រ​ពេញនិយម​ជាងគេ​នៅក្នុង​ភោជនីយដ្ឋាន Doors មានដូចជា Spanish SucklingPig បែប​អេ​ស្ប៉ា​ញ, Barcelone Bomba, FriedEggs with Squid & Prawns, Black Barcelona Rice, King Cava Prawns, Bravas និង Surprised Salad ដ៏​ទាក់ទាញ ដែល​ច្នៃ​ឡើង​យ៉ាង​ពិសេស​មានតែ​មួយ​គ្មាន​ពីរ។ ចំណែកឯ​ភេសជ្ជៈ​ល្បី​ប្រចាំ​ភោជនីយដ្ឋាន​ក៏មាន​ច្រើន​ដែរហើយក៏​កំពុង​ទទួលបាន​ការគាំទ្រ​ជាខ្លាំង​ពី​សំ-ណាក់​អតិថិ​ជនជាតិ និង​អន្តរជាតិ មានដូចជា Secret Garden, Burning Passion Star, B.O.P,|Melon Passion និង Mama Ice Tea ដែលមាន​រសជាតិ​ជាប់ចិត្ត​តែម្តង។

បរិយាកាស​នៅក្នុង​ភោជនីយដ្ឋាន Doorsមាន​ភាពស្ងប់ស្ងាត់​គួរ​ជាទី​មនោ​រម្យ​ខ្លាំងណាស់សម្រាប់​ការទទួល​ទាន​អាហារ​ជា​លក្ខណៈ​គ្រួសារលក្ខណៈ​ក្រុមការងារ លក្ខណៈ​មិត្តភក្តិ និង​លក្ខណៈ​គូស្នេហ៍ ដោយសារតែ​នៅទីនេះ​ក្រៅពី​មាន​ភាព​ស្ងប់​សាត់​ល្អ​ហើយ​នោះ នៅមាន​បទ​ភ្លេង​កំដ​អារម្មណ៍​ដ៏​ស្រទន់​អន្លង់​អ​ន្លូ​ច​គួរ​ជាទី​ពេញចិត្ត​ថែមទៀត​ផង។ លោកអ្នក​ក៏​អាច​រីករាយ​ជាមួយនឹង​កម្មវិធី Happy Hour ដែល​មាននៅ​ភោជនីយដ្ឋាន​អេ​ស្ប៉ា​ញ​នេះ​ផងដែរ គឺ​ចាប់ពី​ម៉ោង3រសៀល​រហូតដល់​ម៉ោង8ល្ងាច ជាមួយនឹង​ការផ្តល់ជូន​ពិសេស ទិញ​មួយ​ថែម​ជូន​មួយ​នូវ​រាល់​ការ​ជាវ​ស្រាក្រឡុក និង Draught Beer។ ដូច្នេះ​បើ​លោកអ្នក​កំពុង​ស្វែងរក​ទីកន្លែង​ទទួលទាន់អាហារ​ដែលមាន​ទាំង​ភាពស្ងប់ស្ងាត់ ទាំង​រស-ជាតិ​អាហារ​គួរ​ជាទី​គាប់ចិត្ត សេវាកម្ម​រហ័ស​ទាន់​ចិត្ត ព្រមទាំង​មានតម្លៃ​សមរម្យ​នោះ ភោជនីយ-ដ្ឋាន Doors គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​បំផុត។

ព័ត៌មាន​បន្ថែម ឬ​មានបំណង​កក់​ទុក​មុន សូម​ទំនាក់ទំនង​មកកាន់​លេខ​ទូរស័ព្ទ 077 222775៕

 

Advertisement