វិធីកម្ចាត់ក្លឹនផ្អូមជូររបស់អាហារដែលជាប់នៅលើចាន

លេខនេះ យើងមានគន្លឹះល្អៗមកជម្រាបជូនដូចសព្វដង តែសម្រាប់បញ្ហានេះមិនពិបាកដោះស្រាយទេ បើសឹន​ជា​ចានក្បានដែល​យើងលាងហើយ តែវានៅតែមានធំក្លឹនផ្អូមជូរបស់ម្ហូបអាហារនៅជាប់នឹងចានទៀតនោះ ។ ចូរយក​ម្សៅសា​ជូរ​ លាយជាមួយអំបឹលហ្មត់ក្នុងបរិមាណស្មើៗគ្នាដាក់ចូលទៅក្នុងអាងលាងចាន ហើយ​ចាក់ទឹកក្តៅ​ពុះចូលទៅឱ្យ​លិចចាន​ដែលយើងចង់លាងម្តងទៀត​ទាំងនោះ ទុកចោលប្រមាណ​15 នាទី ឬរហូតទាល់តែទឹកនោះត្រជាក់ សឹមធ្វើការលាងសំអាត​រួចហើយបន្តដោយការលាងសំអាតម្តងទៀត បន្ទាប់ពីនោះចូរយកទៅដាក់ហាលថ្ងៃ ឬជូតឱ្យស្ងួត ក្លឹនផ្អូមរបស់កាក​សំណល់​អាហារដែលជាប់នៅលើចានទាំងនោះ នឹងរលាយបាត់អស់មិនខាន ៕

Advertisement