«ម៉ាស៊ីន​ជំនួយការ​ស្លាប់» ឬ​ «ម៉ាស៊ីន​ជំនួយអត្តឃាត» នឹង​ត្រូវបាន​​ដាក់​ឱ្យ​​ប្រើប្រាស់​​ជា​ផ្លូវ​ការ​នៅ ប្រទេស​ស្វ៊ី​ស

ដើម្បី​ជួយ​ដល់​អតិថិជន​ដែលមាន​បំណង​ទទួលបាន​នូវ​ការស្លាប់​ប្រកបដោយ​ភាព​សុខ​ស្រួល អង្គ​ការមិន​ស្វែងរក​កម្រៃ​មួយ បាន​បង្កើត​ឧបករណ៍​ជំនួយការ​ស្លាប់​មួយ​ប្រភេទ ដែល​ត្រូវបាន​បោះ​ពុ​ម្ភ​ដោយ​ម៉ាស៊ីន 3D។

អង្គការ​មួយ​ដែលមាន​មូលដ្ឋាន​នៅ ប្រទេស​អូស្ត្រាលី បាន​ផលិត​មឈូស​មួយ​ប្រភេទ​ដែល​ច្នៃ​ដោយ​ម៉ាស៊ីន​បោះ​ពុ​ម្ភ 3D ដែល​អនុញ្ញាតឱ្យ​អតិថិជន​ទទួលបាន​នូវ​ការស្លាប់​ប្រកបដោយ​ភាពសុខសាន្ត។ ឧបករណ៍​នេះ​នឹងត្រូវ​បានដាក់​លក់​ជូន​អតិថិជន​នៅក្នុង ប្រទេស​ស្វ៊ី​ស ចាប់ពី​ឆ្នាំ ២០២។

មឈូស​វិទ្យាសាស្ត្រ​នេះ​មាន​រូបរាង​ដូច​ទៅនឹង​គ្រាប់​ឱសថ និង​ត្រូវបាន​អង្គការ Exit International ផលិតឡើង​សម្រាប់​ជួយ​ដល់​ការស្លាប់ ឬ​ហៅថា ម៉ាស៊ីន​ជំនួយ​ដល់​ការធ្វើអត្តឃាត។ ឧបករណ៍​នេះ​មាន​ឈ្មោះថា «ម៉ាស៊ីន Sarco»។

នៅ ប្រទេស​ស្វ៊ី​ស បច្ចុប្បន្ន វិធីសាស្ត្រ​ជំនួយ​ដល់​ការស្លាប់ កំពុងតែ​ប្រើប្រាស់​សារធាតុ pentobarbital sodium ទម្រង់​រាវ ដើម្បី​ជួយ​ឱ្យ​អ្នកជំងឺ​បាន​សន្លប់ មុននឹង​ស្លាប់។ ប៉ុន្តែ អង្គការ Exit International មាន​វិធី​ផ្សេង។

លោក Philip Nitschke ស្ថាបនិក​របស់ អង្គការ Exit International ឱ្យដឹងថា នៅពេល​អតិថិជន​សម្រាក​នៅក្នុង​មឈូស​បច្ចេកវិទ្យា ឬ​មឈូស​យមរាជ នេះ ពួកគេ​គ្រាន់តែ​ចុច​ប៊ូ​តុង ភ្លាមនោះ​បរិយាកាស​នៅ​ខាងក្នុង​នឹង​ពេញ​ដោយ អាសូត ហើយ អុកស៊ីសែន ក៏​ថយចុះ​យ៉ាង​លឿន ពី ២១% ដល់ ១%។

ដំណើរការ​នៃ​ការ «ឆ្លង​ភព» នេះ ចំណាយពេល​មិន​ដល់ ៣០ វិនាទី ហើយ​អតិថិជន​នឹងមាន​អារម្មណ៍​ងងឹតមុខ ឬ​ស្រើបស្រាល​បន្តិច នៅ​មុនពេល​បាត់បង់​ស្មារតី និង​លាចាក​លោក។

មឈូស​បច្ចេកវិទ្យា​នេះ កំពុង​ត្រូវបាន​វាយតម្លៃ និង​ពិចារណា​ដោយ​ក្រុមមន្ត្រី​នៃ ប្រទេស​ស្វ៊ី​ស។ «ម៉ាស៊ីន Sarco» អាច​នឹង​ត្រូវបាន​ប្រើប្រាស់​ជា​ផ្លូវការ​ចាប់ពី​ឆ្នាំ ២០២។

សេវា​ជំនួយ​ការស្លាប់​គឺជា​រូបភាព​ដែល​ត្រូវបាន​គេ​ធ្វើឱ្យ​ស្របច្បាប់​នៅក្នុង​តំបន់​មួយចំនួន​នៅ សហរដ្ឋ​អាម៉េរិក ក្នុងនោះ​រួមមាន​ទាំង​រដ្ឋ California, Colorado, Hawaii, New Jersey, Oregon, Washington, Vermont និង Columbia ផងដែរ៕

Advertisement