ក្នុង​​វ័យ ១១២ ឆ្នាំ លោក​តា​រូប​នេះ​ត្រូវបាន​ Guinness ទទួលស្គាល់ថា​ជា​មនុស្ស​វ័យ​ចំណាស់​ជាងគេ​ក្នុង​លោក

លោកតា Juan Vicente Perez

អង្គការ​កំណត់ត្រា​ពិភពលោក Guinness ទើបតែ​បាន​ទទួលស្គាល់ថា លោកតា​ជនជាតិ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ម្នាក់ គឺជា​មនុស្ស​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។

នៅលើ​គេហទំព័រ​របស់ខ្លួន Guinness បានសរសេរថា លោកតា Juan Vicente Perez អាយុ ១១២ ឆ្នាំ គឺជា​មនុស្ស​ដែលមាន​អាយុ​ច្រើនជាងគេ​ក្នុង​លោក គិត​ចាប់ពី​ខែកុម្ភៈ ២០២។ យោងតាម Guinness លោកតា Perez «មាន​សុខភាព និង​ការចងចាំ​ដ៏​អស្ចារ្យ ដោយសារ​នៅចាំ​អតីតកាល និង​ឈ្មោះ​របស់​បងប្អូន ក៏ដូចជា​កូនចៅ​របស់គាត់។ គាត់​ចូលចិត្ត​ចំណាយពេល​ជាមួយ​គ្រួសារ និង​មិត្តភក្ដិ ស្ដាប់ និង​ចូលរួម​ការសន្ទនា​ដែលមាន​ប្រយោជន៍»។

លោកតា Perez កើត​នៅ​ថ្ងៃទី ២៧ ឧសភា ១៩០៩ ក្នុង​តំបន់​ភាគ​ខាងលិច​នៃ​រដ្ឋ Tachira របស់ ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា។ គាត់​ធ្លាប់ជា​ប៉ូលិស​មួយរូប​នៅក្នុង​តំបន់។ លោកតា​រស់នៅ​ជាមួយ​ភរិយា គឺ​លោកយាយ Ediofina del Rosario Garcia អស់​រយៈពេល ៦០ ឆ្នាំ រហូតដល់​ភរិយា​របស់គាត់​បានទទួល​មរណភាព​កាលពី​ឆ្នាំ ១៩៩។ លោកតា Perez មានកូន​ចំនួន ១១ នាក់, ចៅ ៤១ នាក់, ចៅទួត ១៨ នាក់ និង​ចៅលួត ១២ នាក់។

Advertisement