ស្ដាប់ហើយស្រក់ទឹកភ្នែក បទចម្រៀង “វូហាន” លើកទឹកចិត្តអ្នកក្រុងវូហាន ឱ្យតស៊ូឆ្លងកាត់វិបត្តិទៅជាមួយគ្នាឱ្យបាន…

ស្ងាត់​ជ្រងំ! បរិយាកាស​ទីក្រុង​ Wuhan ថ្ងៃ​បិទ​ទី​ក្រុងអំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន2020

ខាងក្រោមនេះគឺជាបទចម្រៀងដែលមានទំនងទំនុកភ្លេងបែបយឺតៗ កម្សត់សោកសៅ ត្រូវនឹង​បរិយា​កាស​ដ៏សែន​ស្រងេះស្រងោចរបស់ទីក្រុងវូហានដែលត្រូវបានបិទជិតទាំងស្រុង។

ចំណែកសំឡេងច្រៀង គឺជាការច្រៀងជាពួក និងច្រៀងឆ្លាស់គ្នាប្រុស-ស្រី និងមាន សំឡេង ព្យ៉ាណូ​បន្ទរ​តាម​រហូត ព្រមទាំងមានសំឡេងរបស់កុមារប្រុស-ស្រីច្រៀងប្រកបជាមួយទៀតផង។

បទចម្រៀងនេះ ជារួម ទាំងទំនុកច្រៀង តន្ត្រី និងរូបភាពដែលបង្ហាញឡើង មើលទៅ​សែន​កម្សត់​ស្រងេះ​ស្រងោច​ នឹកអាណិតទីក្រុងដែលធ្លាប់តែរីកចម្រើនអ៊ូអរ និងប្រជាជនដែលធ្លាប់តែសប្បាយរីករាយ នាំ​ឱ្យ​ទប់​ទឹកភ្នែកស្ទើរតែមិនបាន..។

តទៅនេះ គឺទំនុកច្រៀង 1ផ្នែកតូច ដែលក្រុមការងាររបស់គេហទំព័រឡារ៉ែន បានបកប្រែ និងកែ​សម្រួល​យក​មកជូនមិត្តអ្នកអានបានដឹងខ្លះៗ។ សង្ឃឹមថា វិបត្តិដែលមនុស្សជាតិ ជាពិសេស​អ្នកក្រុង​វូហាន​កំពុង​ជួបប្រទះ​នាពេលនេះ នឹងបានធូរស្រាលនាពេលឆាប់ៗនេះ។

វូហាន តស៊ូឡើង!!

-ទីក្រុងខ្ញុំ ពេលនេះឈឺហើយ តែខ្ញុំនៅតែស្រឡាញ់អ្នកជានិច្ច វូហាន…
ខ្យល់​​បក់​ផាយផាត់លើតំបន់ ចៀ តៅ ឆូ ធ្វើឱ្យសត្វកូនអណ្ដើកមាសទទះស្លាប
លើគ្រែឫស្សីនៅមានក្មេងៗគេងសុបិន
-ទីនេះគឺផ្ទះខ្ញុំ ខ្ញុំធំឡើងនៅទីនេះ
ខ្ញុំធ្លាប់ដើរឆ្លងទន្លេ យ៉ង់ហ្ស៊ីកៀងម៉ា
បើកឡានលេងពេលរាត្រី
អ្វីៗជុំវិញខ្លួនខ្ញុំ សប្បាយខ្ញៀវខ្ញា
ពេលយប់ តែងនាំគ្នាចេញទៅរកអីញ៉ាំ តែពេលនេះលែងមានហើយ…
(ពោល ៖ ខ្ញុំ គឺអ្នកស្រុកវូហាន…វូហាន ខ្ញុំស្រឡាញ់អ្នក)

ប្រភព៖ សារព័ត៌មានបរទេស
កំណត់ហេតុអ្នកបកប្រែ៖ ខុសឆ្គងយ៉ាងណា សូមមេត្តាអត់ទោសផង

Advertisement