ល្អ​ ប្លែក​! សិស្ស​នៅ​ប្រទេស​ចិន​ ពាក់​ “ស្លាប​រក្សា​គម្លាត” ដើម្បី​ការ​ពារ​​ការ​ឆ្លង​​ COVID-19

ល្អ​ ប្លែក​! សិស្ស​នៅ​ប្រទេស​ចិន​ ពាក់​

សិស្សានុសិស្ស​នៃ​សាលា​បឋម​សិក្សា​មួយ​នៅ​ប្រទេស​ចិន​​ នាំ​គ្នា​ពាក់​ស្លាប​ប្រវែង1ម៉ែត្រ​ និង​មាន​ចម្រុះ​ពណ៌​គួរ​ឱ្យចាប់​អារម្មណ៍​ ក្នុង​បំណង​​ធានា​ឱ្យ​បាន​ប្រាកដ​ចំពោះ​ការ​រក្សាគម្លាត​ក្នុង​ថ្ងៃ​ចូល​រៀន​។

ថ្ងៃ​ដំបូង​នៃការ​វិល​ត្រឡប់ចូល​សាលា​រៀន​វិញ ក្រោយ​ការ​​ឈប់​សម្រាក​អស់​មួយ​រយៈ​ពេល​វែងដោយ​សារ​ COVID-19 សិស្ស​ថ្នាក់​ទី​4​នៃ​សាលា​បឋមសិក្សា​ភាសា​បរទេស​​មួយ​នៅ​ទីក្រុង​ Taiyuan​ នៃ​ខេត្ត​ Shanxi ប្រទេស​ចិន​ កាល​ពីថ្ងៃទី​18​ឧសភា​កន្លង​ទៅ​ ត្រូវ​បាន​ស្នើ​ឱ្យ​ពាក់​ស្លាប​ដែល​មាន​ប្រវែង​មួយ​ម៉ែត្រ​នៅ​ខាង​ក្រោយ​ខ្នង ដើម្បី​ទប់​ស្កាត់​សិស្ស​ទាំង​នោះ​ឈរ​ក្បែរ​គ្នា​ខ្លាំងពេក​ ក្នុងបំណង​​​ការ​ពារ​ការ​ឆ្លង​វីរុស​។

ស្លាប​ដែល​មាន​រូប​រាង​ដូច​ស្លាប​យន្ត​ហោះ ឬ​ស្លាប​មេអំបៅ​ និង​មាន​ពណ៌​ចម្រុះ​នេះ​ ត្រូវ​បាន​អាណាព្យាបាល​របស់​សិស្ស​ ​ធ្វើ​ឱ្យ​កូន​ៗ ហើយ​នៅ​លើ​ស្លាប​ទាំង​នោះ​ មាន​សរសេរ​អក្សរ​ថា “ព្រោះ​តែ​ខ្ញុំ​គោរព​ ឱ្យ​តម្លៃ​មិត្ត​ ដូច្នេះ​សូម​រក្សា​គម្លាត​ឱ្យ​បាន​មួយ​ម៉ែត្រ​”។

ល្អ​ ប្លែក​! សិស្ស​នៅ​ប្រទេស​ចិន​ ពាក់​ "ស្លាប​រក្សា​គម្លាត" ដើម្បី​ការ​ពារ​​ការ​ឆ្លង​​ COVID-19នាយក​សាលា​​ខាងលើ​បាន​ឱ្យ​ដឹង​ថា ការ​ពាក់​ស្លាប​នេះ​អាច​ជួយ​ឱ្យ​សិស្ស​ទទួល​ដឹង​បាន​នូវ​គម្លាត​សុវត្ថិ​ភាព​ ក៏ដូចជា​យល់​ និង​ដឹង​គុណ​ដល់​ការ​ចូល​រួម​ចំណែក​របស់​ក្រុម​គ្រូពេទ្យ​ ដែល​ជា​ក្រុម​មនុស្ស​នៅ​ជួរ​មុខ​ក្នុង​សង្គ្រាម​ប្រឆាំង​ COVID-19។

គំនិត​ខាងលើ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​យក​គំរូ​តាម​សាលាបឋម​សិក្សា​មួយ​នៅ​ទីក្រុង Hangzhou កាល​ពី​សប្ដាហ៍​មុន​។ មុន​នេះ មាន​សាលា​បឋម​សិក្សា​មួយ​ផ្សេង​ទៀត​នៅ​ Hangzhou ក៏​មានគំនិត​ស្រដៀង​គ្នា​នេះ​ដែរ​ ដោយ​ឱ្យសិស្ស​ពាក់​មួក​រាង​ស្លាប​កន្ទុំ​រុយ​វែង​ៗ ដែល​ជួយឱ្យ​សិស្ស​អាច​​រក្សា​គម្លាត​ពី​គ្នា​បាន​មួយ​កម្រិត​ផងដែរ​។

ល្អ​ ប្លែក​! សិស្ស​នៅ​ប្រទេស​ចិន​ ពាក់​ "ស្លាប​រក្សា​គម្លាត" ដើម្បី​ការ​ពារ​​ការ​ឆ្លង​​ COVID-19COVID-19 បាន​ផ្ទុះ​ឆ្លង​រាល​ដាល​នៅ​ប្រទេស​ចិន​ ចាប់​ពី​ចុង​ឆ្នាំ​2019​ ហើយ​មក​ដល់​បច្ចុប្បន្ន វា​បាន​រាលដាល​ដល់​ប្រទេស​និង​ដែន​ដី​ចំនួន​213​ក្នុង​ពិភពលោក​ បណ្ដាល​ឱ្យ​មាន​មនុស្ស​ជិត​5​លាន​នាក់​បាន​ឆ្លង​មេរោគ​ និង​ជាង​323,000​នាក់​បាន​បាត់​បង់ជីវិត​។ ប្រទេស​ចិន​ មាន​មនុស្ស​ជិត​83,000​នាក់​បាន​ឆ្លង​COVID-19 ក្នុង​នោះ​មាន​ជាង​4,600​នាក់​បាន​ស្លាប់​ និង​ជាង​78,000​នាក់​បាន​ជា​សះស្បើយ​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement