ចិត្ត​ល្អ​កម្រ​បាន​ជួប​! រើ​សបាន​ប្រាក់​ជិត​មួយ​លាន​ដុល្លារ​អាមរិក​ តែ​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​

ចិត្ត​ល្អ​កម្រ​បាន​ជួប​! រើ​សបាន​ប្រាក់​ជិត​មួយ​លាន​ដុល្លារ​អាមរិក​ តែ​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​

គ្រួសារ​មួយ​នៅ​ក្នុង​រដ្ឋ​ Virginia ទទួល​បាន​ការ​កោត​សរសើរ​យ៉ាង​ខ្លាំង​ពី​សមត្ថ​កិច្ច​ នៅ​ពេល​ដែល​​សម្រេច​ចិត្ត​ប្រគល់​ប្រាក់​ជិត​មួយ​លាន​ដុល្លារ​ដែល​​ពួកគេ​រើស​បាន​នៅលើ​ដង​ផ្លូវ​ ទៅ​ឱ្យ​ម្ចាស់​ដើម​វិញ​។

ប្ដី​ប្រពន្ធ​ លោក​ David និង​នាង​ Emily Schantz កាល​ពីថ្ងៃទី​16​ឧសភា បាន​បើក​ឡាន​ដឹក​កូនៗ​ចាកចេញពី​ផ្ទះ​​នៅ​តំបន់ Caroline ភាគ​ខាង​ជើង​ទីក្រុង​ Richmond ​រដ្ឋ Virginia នៃ​សហរដ្ឋ​អាមេរិក​។ ក្នុង​ពេល​ធ្វើ​ដំណើរ​​ រថយន្ត​​បាន​កិន​ចំ​ថង់​មួយ​នៅ​លើ​ផ្លូវ។ ដំបូង​ឡើយ​ ពួកគេ​នឹក​ស្មាន​ថា​ជា​ថង់សំរាម​ ប៉ុន្តែ​ពេល​ឈប់​ដើម្បី​ពិនិត្យ​មើល​ ស្រាប់​តែ​ឃើញ​ថង់​មួយ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រឡាយ​មួយ​ដែល​នៅ​ក្បែរ​នោះ​។

រហូត​មក​ដល់​ផ្ទះ​ ទើប​ពួកគេ​ដឹង​ថា បាន​រើស​បាន​ប្រាក់​ជិត​មួយ​លាន​ដុល្លារ​អាមេរិក​។ ប្រាក់​ទាំង​នេះ​ត្រូវ​បាន​ដាក់​នៅក្នុង​ថង់​ផ្លាស្លឹក​។

រើ​សបាន​ប្រាក់​ជិត​មួយ​លាន​ដុល្លារ​អាមរិក​ តែ​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​ជំនួស​ឱ្យ​ការ​រក្សា​ទុក​ “ទ្រព្យ​ដែល​ទេវតា​ប្រទាន” នេះ គ្រួសារ​ Shantz ក៏​បាន​សម្រេច​ចិត្ត​យក​វា​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​នៃ​តំបន់​ Caroline។ មន្ត្រី​នគរ​បាល​ម្នាក់​ ឈ្មោះ Scott Moser បាន​ថ្លែង​ថា “មនុស្ស​ដែល​ចិត្ត​ល្អ​បែប​នេះ គឺ​កម្រ​បាន​ជួប​ណាស់​។ យើង​ពិត​ជា​មាន​មោទន​ភាព​ចំពោះ​ពួកគេ​​ ហើយ​ពួក​គេ​គឺ​ជា​តំណាង​នៃ​ភាព​ស្មោះ​ត្រង់​”។

ចំណេក​នាង​ Schantz វិញ​ បាន​និយាយ​ថា គ្រួសារ​របស់​ពួកគេ​គ្រាន់​តែ​ធ្វើ​រឿង​មួយ​ដែល​ “ត្រឹម​ត្រូវ​” ប៉ុណ្ណោះ​។ “ប្រាក់​ទាំង​នេះ​មិន​មែន​ជា​របស់​គ្រួ​សារ​ខ្ញុំ​ទេ”។

សមត្ថកិច្ច​មិន​ទាន់​បាន​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ថង់​ប្រាក់​ដ៏ច្រើន​បែប​នេះ​​ធ្លាក់នៅ​លើ​ផ្លូវ​នេះ​នៅ​ឡើយ ប៉ុន្តែ​ជឿ​ជាក់​ថា ប្រាក់​ទាំង​នេះ​ប្រាកដ​ជា​បាន​ធ្លាក់​ក្នុង​ពេល​ម្ចាស់​របស់​វា​កំពុង​ដឹក​ទៅកាន់​ធនាគារ​។​ ប្រាក់​ជិត​មួយ​លាន​ដុល្លារ​នេះ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​កាន់​ម្ចាស់​ដើម​វិញ តាម​រយៈ​ប្រៃសណីយ៍​៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

Advertisement