កម្ពុជា ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ប្រទេស​​ជាង ១.៨ សែន​នាក់ នា​ចុង​សប្តាហ៍​ទី ១ នៃ​ខែ​ធ្នូ

(ភ្នំពេញ)៖ កម្ពុជា នា​ចុង​សប្តាហ៍​ទី ១ (ថ្ងៃទី៤-៥) ខែធ្នូ ឆ្នាំ ២០២១ ទទួលបាន​ភ្ញៀវ​ទេសចរណ៍​សរុប ចំនួន ១៨១,០២៤ នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ ១៧៥,៧១៦ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​ចំនួន ៥,៣០៨ នាក់។

ឯកឧត្តម លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹង​ដូចខាងលើ និង​បន្តថា តួលេខ​នេះ​មានការ​កើនឡើង ៤.៦៥% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក ដោយសារ​អាកាសធាតុ​ចាប់ផ្តើម​ចុះ​ត្រជាក់ ខណៈដែល​រដ្ឋបាល​រាជធានី​ខេត្ត មន្ទីរ​ទេសចរណ៍ បាន​ខិតខំ​បន្ត​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង SOP ពិសេស​សម្រាប់​សេវា​កម្សាន្ត ដែល​រាជរដ្ឋាភិបាល​បានអនុញ្ញាត​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ក្រោយ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក។

ឯកឧត្តម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

តួលេខ​នៃ​ទេសចរ​ដែល​បាន​ទៅ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍សំខាន់ៗ របស់ កម្ពុជា រួមមាន៖

-ខេត្ត​ព្រះសីហនុ ៣១,៤៦៤ នាក់
-រាជធានី​ភ្នំពេញ ២៩,៧៩២ នាក់
-ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់
-ខេត្តកំពត ១៧,៧៩៦ នាក់
-ខេត្តសៀមរាប ១៦,១៦០ នាក់
-ខេត្តបាត់ដំបង ៨,៤១៣ នាក់
-ខេត្ត​កែប ៦,៥៦៧ នាក់
-ខេត្តមណ្ឌលគិរី ៦,៣៩៦ នាក់។

Advertisement