ភ្ញៀវ​ទេសចរ​ ​និង​ពលរដ្ឋ​ប្រមាណ​ ​90ម៉ឺន​នាក់​ ​បាន​មក​កម្សាន្ត​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​

​ឯកឧត្តម​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​បាន​ថ្លែង​ថា​ ​ក្នុង​ពិធីបុណ្យ​សមុទ្រ​ ​នៅ​ខេត្ត​ ​កំពត​នា​ពេលនេះ​ ​មាន​ភ្ញៀវ​ទេសចរ​ ​និង​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​កម្សាន្ត​ ​ប្រមាណ​ ​90ម៉ឺន​នាក់​ ​ខណៈ​បញ្ហា​សន្តិសុខ​ ​សណ្ដាប់ធ្នាប់​ ​សុវត្ថិភាព​ ​ការរៀបចំ​កម្មវិធី​ ​ឬ​ព្រឹត្តិ​ការណ៍​កម្សាន្ត​នានា​នោះ​ ​ក៏​ ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​សប្បាយរីករាយ​។​

​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​ថ្ងៃទី1​ ​នៃ​ពិធីបុណ្យ​មាន​ប្រជាពលរដ្ឋ​ ​និង​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ ​ប្រមាណ​ ​20ម៉ឺន​នាក់​។​ ​ថ្ងៃទី2​ ​នៃ​ពិធីបុណ្យ​ ​ជា​ថ្ងៃ​ដែល​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​ ​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​ព្រឹត្តិ​ការណ៍​នេះ​ជា​ផ្លូវការ​ ​មាន​ប្រជាពលរដ្ឋ​ ​និង​ភ្ញៀវ​ទេសចរ​ចូលរួម​ប្រមាណ​ ​40ម៉ឺន​នាក់​ ​និង​ថ្ងៃទី3​ ​មាន​ប្រមាណ​ ​30ម៉ឺន​នាក់​ ​សរុប​ប្រមាណ​ ​90ម៉ឺន​នាក់​ ​(​ភ្ញៀវ​ទៅ​ទស្សនា​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពត​មាន​ ​ប្រមាណ​ ​4ម៉ឺន​នាក់​)​ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​ ​6,000នាក់​ ​ពោល​គឺ​ ​លើស​ការ​រំពឹង​ទុក​ទៅទៀត​ ​ខណៈ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ជុំ​ទី1​ ​មាន​ភ្ញៀវ​ចូល​ទស្សនា​កម្សាន្ត​ ​តែ​ ​35ម៉ឺន​នាក់​ប៉ុណ្ណោះ​។​ ​

​ថ្លែង​នៅក្នុង​ពិធី​បិទ​ព្រឹត្តិ​ការណ៍​បុណ្យ​សមុទ្រ​លើក​ទី8​ ​ជុំ​ទី2​ ​នា​រាត្រី​ថ្ងៃទី22​ ​ខែធ្នូ​ ​ឆ្នាំ2019​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​ថោង​ ​ខុន​ ​បាន​ប្តេជ្ញា​អនុវត្ត​តាម​អនុសាសន៍​របស់​សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ ​ក្នុង​ការគ្រប់គ្រង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​ឱ្យ​ប្រកបដោយ​និរន្តរភាព​ ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ ​និង​អ្នក​វិនិយោគ​មកកាន់​កម្ពុជា​បន្ថែម​ទៀត​។​

​នា​ឱកាស​នោះ​ ​ឯកឧត្តម​ ​ថោង​ ​ខុន​ក៏បាន​ផ្ដល់​អនុសាសន៍​ដល់​ភាគី​ពាក់ព័ន្ធ​ ​ឱ្យ​ខិតខំ​ផ្ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ឯកជន​ ​ក្នុង​នោះ​សហគមន៍​ទេសចរណ៍​ ​ក៏​ត្រូវ​ខិតខំ​បង្កើត​ផលិត​ផល​ថ្មី​ៗ​ឱ្យ​បាន​ច្រើន​ ​ពោល​គឺជា​ផលិតផល​ដែល​ប្រកបដោយ​គុណភាព​។​ ​ចំណែក​ឯ​ប្រជាពលរដ្ឋ​វិញ​ ​ក៏​សូម​ឱ្យ​ចូលរួម​ថែរក្សា​អនាម័យ​ ​បរិស្ថាន​ ​ផ្តល់​បដិសណ្ឋារ​កិច្ច​ដ៏​ល្អ​ពេញចិត្ត​ដល់​ភ្ញៀវ​ទេសចរ​ ​ដាច់ខាត​មិន​ត្រូវ​បន្លំ​ ​ឬ​បោកប្រាស់​ភ្ញៀវ​ឱ្យ​សោះ​។​

​ឯកឧត្តម​បាន​បន្ត​ថា​ ​«​បុណ្យ​សមុទ្រ​លើក​ទី8​ ​ជុំ​ទី2នេះ​ ​យើង​បានឃើញ​ប្រត្យក្ស​អំពី​ស្មារតី​រួម​គិត​ ​រួម​ធ្វើ​ ​រួម​ទទួលខុសត្រូវ​របស់​គ្រប់​ផ្នែក​ ​គ្រប់​ថ្នាក់​ ​ទាំង​ប្រជាពលរដ្ឋ​ ​ទាំង​សាធារណៈ​ ​និង​ឯក​ ​ជន​»​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​ក៏បាន​អំពាវនាវ​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​ ​ក៏​ដូច​ ​ជា​ខេត្តកោះកុង​ ​ព្រះសីហនុ​ ​និង​ខេត្ត​កែប​ ​សូម​ត្រៀមខ្លួន​ទទួលការ​អបអរសាទរ​ ​និង​ចូល​រួម​ក្នុង​ព្រិ​ត្តិ​ ​ការណ៍​ប្រណាំង​កង់​អន្តរជាតិ​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ4​ ​ដល់​ថ្ងៃទី6​ ​ខែមករា​ ​ឆ្នាំ2020​ ​ខាងមុខ​៕​


Advertisement