ទីតាំងទេសចរណ៍ 10កន្លែងលើទីក្រុងម៉ាកាវ “ឡាស វេហ្គាស នៃទ្វីបអាស៊ី” (តចប់)

Macau, China city skyline at dusk.

6 . Macau Fisherman Wharf

ម៉ាកាវ ហ្វ៊ីសស៊ើមែន វ៉ាហ្វ ជាមណ្ឌលទេសចរណ៍ដ៏ពេញនិយមដែលអ្នកទេសចរយុវវ័យតែងតែនាំគ្នាទៅថតរូបលេងនៅទីនោះ ដោយសារតែទីតាំងរបស់សំណង់ខូឡស់សៀមសិប្បនិម្មិតដ៏ធំមួយដែលមានភាពស្រស់ស្អាតប្លែកភ្នែក និងស្ថិតនៅលើឆ្នេរខ្សាច់។ មានទីតាំងសម្រាប់ថតរូបស្អាតៗជាច្រើន និងមានហាងលក់ទំនិញ ភោជនីយដ្ឋានបម្រើសេវាកម្មនៅបរិវេណនោះជាច្រើនទៀតផង ដែលធានាថា បើលោកអ្នកបានទៅលេងកម្សាន្តនៅទីនោះ នឹងប្រាកដជាទទួលបានរូបថតស្អាតៗមកអួតនៅក្នុងបណ្ដាញសង្គមមិនខាន។

7 . ហាង Venetian

ដូចដែលបានប្រាប់រួចហើយថា ម៉ាកាវជាទីក្រុងដែលមានភាពសម្បូរបែបខាងវប្បធម៌ជាច្រើន លោកអ្នកនឹងអាចប្រទះឃើញបានតាំងពី សិល្បៈវប្បធម៌ និងទំនៀមទម្លាប់បែបចិន និងបែបលោកខាងលិចទូទាំងទីក្រុងម៉ាកាវ ដែលនៅទីនោះមានហាង Venetian មួយដែលប្រៀបដូចជាទីក្រុងចម្លងដែលលើកទីក្រុង វេនីស នៅអឺរ៉ុបទាំងមូលមកដាក់នៅក្នុងទីក្រុងម៉ាកាវដូច្នោះដែរ ដោយខាងក្នុងនឹងមានការលាបពិតានជារូបផ្ទៃមេឃសិប្បនិម្មិត និងមានព្រែក វេនីសចម្លងដែលអ្នកទេសចរអាចចុះទៅជិះទូក ខន់ដូឡាបានដូចនៅទីក្រុងវេនីសមែនទែនដែរ។

ជាទីកន្លែងសម្រាកលម្ហែកាយ ដើរលេង និងទិញអីវ៉ាន់ ឬថតរូបស្អាតៗនៅទីនេះក៏មិនខកបំណងដែរ ព្រោះមិនថាថតនៅត្រង់មុមណា ឬជ្រុងណា ក៏មើលទៅស្រស់ស្អាតប្លែកភ្នែក និងពេញចិត្តទាំងអស់តែម្ដង។

8 . Cunha Street

ម៉ាកាវក៏ជាទីក្រុងមួយទៀតដែលល្បីល្បាញក្នុងរឿង Street food ដែរ។ ការមកដើរលេងនៅទីនេះហើយ មិនបានមកដើរលេងនៅតាមផ្សារ ប្រៀបដូចជាមកមិនដល់ទីក្រុងម៉ាកាវអ៊ីចឹង ដោយផ្សារដែលយើងចង់ណែនាំឱ្យទៅនៅថ្ងៃនេះមានឈ្មោះថា Cunha Street ហ្នឹងឯង។

ជាផ្សារនៅលើថ្នល់ថ្មើរជើងដែលយើងនឹងបានជួបប្រទះនឹងរបស់ញ៉ាំបែប ស្រ្ទីតហ្វូ៊ដ ដ៏ច្រើន មិនថាតែនំ តាតពងមាន់ Lord Strow’s ដ៏ល្បីល្បាញ ឬ សាច់ជ្រូក Pork Bun រសជាតិដើមដែលមានឱជារសឆ្ងាញ់បំផុត ជាដើម។

ក្រៅពីនេះ អ្នកណាដែលនិយមចូលចិត្តការថតរូបប្រភេទ Street សូមណែនាំឱ្យទៅផ្សារមួយនេះតែម្ដង ព្រោះមាន Street Art បង្កប់នៅតាមរបង ឬកំពែងជាច្រើនកន្លែង ដែលអាចនិយាយបានថា មកដើរលេងនៅទីនេះនឹងបានទាំងការជក់ចិត្ត និងឆ្ងាញ់មាត់ ឆ្អែតពោះទៀតផង។

9 . Red Market

ដូរអារម្មណ៍ពីផ្សារ ស្រ្ទីតហ្វូ៊ដ មកជាផ្សារលក់របស់ស្រស់ៗវិញម្ដង។ មកលេងម៉ាកាវម្ដង ត្រូវតែសាកល្បងឱ្យគ្រប់រូបបែប Red Market គឺជាផ្សារដ៏ចំណាស់មួយដែលមានលក់គ្រឿងទេស និងគ្រឿងផ្សំម្ហូបអាហារស្ទើរតែគ្រប់រូបបែប មិនថាតែ សាច់ជ្រូក មាន់ ទា បន្លែផ្លែឈើ នៅទីនេះមានទាំងអស់ និងអ្វីដែលជាហាយឡាយសម្រាប់ Red Market មួយនេះគឺ អាហារសមុទ្រស្ងួតដែលជានិមិត្តសញ្ញារបស់ទីក្រុងម៉ាកាវ និងមានរបស់ប្លែកៗដែលយើងមិនដែលឃើញជាច្រើនទៀត។

អ្នកដែលចូលចិត្តធ្វើម្ហូបអាហារ អាចសាកល្បងឆៀងចូលទៅទីនោះបាន ធានាថា នឹងបានរបស់ផ្ញើជាប់ដៃត្រឡប់មកស្រុកវិញមិនខាន។ ក្រៅពីនេះ នៅម្ដុំនោះ នៅមានអគារចំណាស់ៗដែលមានភាពក្លាសស៊ិក ចម្រុះពណ៌ស្រស់ស្អាតស្ថិតនៅក្បែរៗគ្នាជាខូឡិកសឹនក្នុងការថតរូបដែលស្រស់ស្អាតមែនទែន។

10 . ឡើងជិះកន្រ្តកអណ្ដែតលើមេឃ ទស្សនាទេសភាពទីក្រុងម៉ាកាវ នៅ Wynn Palace

ជាកិច្ចការងារកម្សាន្តមួយទៀតដែលមិនគួរខកខានឡើយ បើសិនបានទៅដើរលេងនៅទីក្រុងម៉ាកាវ នោះក៏គឺការជិះកន្រ្តកខ្សែរ៉កអណ្ដែតលើមេឃជុំវិញសណ្ឋាគារ Wynn Palace ដោយកន្រ្តកខ្សែរ៉កនឹងនាំយើងឡើងទៅទស្សនាទេសភាពទីក្រុងម៉ាកាវទាំងមូលពីទីខ្ពស់។ ហើយបើសិននៅពេលល្ងាច ផ្ទៃមេឃនឹងប្រែពណ៌ទៅជា Vanilla Sky ផងនោះ នឹងក្លាយជាម៉ូមិនត៍ដែលរ៉ូមែនទិកខ្លាំងណាស់ ស័ក្តិសមសម្រាប់គូស្នេហ៍ដែលគួរតែនាំគ្នាទៅជិះកន្រ្តកខ្សែរ៉កនៅទីនោះ។

ក្រៅពីនេះ នៅបរិវេណខាងមុខសណ្ឋាគារ Wynn Palace នៅមានការសម្ដែងបង្ហាញអំពីការបាញ់ទឹកប្រកបជាមួយសំឡេងតន្រ្តីទៀតផង គួបផ្សំជាមួយឆាកខាងក្រោយជាអគារសណ្ឋាគារ Wynn Palace ផងនោះ គឺជាការសម្ដែងដែលស្រស់ស្អាត និងអស្ចារ្យបំផុត៕

Advertisement