រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​​បង្កើត​ក្រុង​អរិយ​ក្សត្រ នៃ​ខេត្តកណ្ដាល

យោងតាម​រដ្ឋធម្មនុញ្ញ ព្រះរាជក្រឹត្យ ព្រះរាជក្រម អនុក្រឹត្យ​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ​ និង​តាម​សំណើ​របស់ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​​បង្កើត ក្រុង​អរិយ​ក្សត្រ នៃ​ខេត្តកណ្ដាល ដែល​ស្ថិត​នៅ​ទល់​មុខ​ រាជធានី​ភ្នំពេញ។

ដំណឹង​នេះ​គឺ​យោង​តាម អនុក្រឹត្យ​ស្ដីពី ការបង្កើត​ក្រុង​អរិយ​ក្សត្រ នៃ​ខេត្តកណ្ដាល របស់ រាជរដ្ឋាភិបាល​កម្ពុជា លេខ 272 អនក្រ.បក ចុះ​ថ្ងៃទី 23 ធ្នូ 2022។

អនុក្រឹត្យ​នេះ​ចែង​ថា ក្រុង​អរិយ​ក្សត្រ នឹង​កាត់​យក​ឃុំ​ចំនួន 06 ពី​ស្រុក​ខ្សាច់កណ្ដាល គឺ​ឃុំ​បាក់​ដាវ ឃុំ​កោះ​ឧកញ៉ា​តី ឃុំ​ព្រែក​អំពិល ឃុំ​ព្រែក​លួង ឃុំ​ព្រែ​កតា​កូវ និង​ឃុំ​ស្វាយជ្រំ រួម​នឹង​ឃុំ​ចំនួន 05 ពី​ស្រុក​ល្វាឯម គឺ​ឃុំ​អរិយ​ក្សត្រ ឃុំ​សារិកាកែវ ឃុំ​ពាម​ឧកញ៉ា​អុង ឃុំ​ព្រែក​ក្មេង និង​ឃុំ​បា​រុង។ ក្រុង​អរិយ​ក្សត្រ នឹងមាន​ទីតាំង​រដ្ឋបាល នៅក្នុង​សង្កាត់​អរិយ​ក្សត្រ។

អនុក្រឹត្យ​នេះ​ក៏បាន​បញ្ជាក់ថា បទ​ប្បញ្ញត្តិ​ទាំងឡាយណា​ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​នេះ ត្រូវ​ចាត់ទុកជា​និរាករណ៍។

Advertisement