រដ្ឋាភិបាល​ទិញ​ក្រុមហ៊ុន​ ​ស៊ិន​ទ្រី​ ​មក​គ្រប់គ្រង​ ​និង​អនុញ្ញាត​ឱ្យ​មាន​ក្រុមហ៊ុន​ច្រើន​ប្រកួតប្រជែង​ប្រមូល​សំរាម​

​រដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ទិញ​សម្ភារ​ឧបករណ៍​ ​រថយន្ត​ ​និង​ជួល​បុគ្គលិក​ទាំងអស់​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ ​ស៊ិន​ទ្រី​ ​យក​មក​គ្រប់គ្រង​ជា​បន្ត​នៅចំពោះមុខ​ជា​បណ្ដោះអាសន្ន​សិន​ ​មុននឹង​ផ្តល់​សិទ្ធ​ឱ្យ​ក្រុមហ៊ុន​មួយចំនួន​ផ្សេងទៀត​ចូលរួម​ដេញថ្លៃ​ក្នុង​ការ​ប្រមូល​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ​ជា​បន្ត​ទៀត​នៅពេល​ខាងមុខ​។​ ​នេះ​ជា​ការ​លើកឡើង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ក្នុង​ពិ​ធីប្​រ​គ​ល​សញ្ញាបត្រ​ដល់​និស្សិត​មក​ពីសា​កល​វិទ្យាល័យ​បៀ​លប្រា​យកា​លពី​ព្រឹកមិញ​នេះ​។​ ​
សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​ ​ស៊ិន​ទ្រី​ ​រដ្ឋាភិបាល​បាន​ចុះ​កិច្ចសន្យា​តាំងពី​សំរាម​នៅ​មានកម្រិត​ប្រមាណ​ ​300​-​500តោន​ក្នុង​ ​1ថ្ងៃ​ ​ហើយ​ទំហំ​ក្រុងភ្នំពេញ​មានត្រឹមតែ​ជាង​ ​300គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​ ​តែ​បច្ចុប្បន្ន​នេះ​សំរាម​បាន​កើនឡើង​ដល់​ជាង​ ​3,000តោន​ក្នុង​ ​1ថ្ងៃ​ ​ខណៈ​ផ្ទៃដី​រាជធានី​ភ្នំពេញ​បាន​កើនឡើង​ដល់​ជាង​ ​600គីឡូម៉ែត្រ​ការ៉េ​ ​ហេតុនេះ​បើ​ទុក​ឱ្យ​ក្រុមហ៊ុន​ស៊ិន​ទ្រី​គ្រប់គ្រង​តែម្នាក់ឯង​ប្រាកដជា​ទៅ​មិន​រួច​ទេ​។​ ​បន្តិចទៀត​នេះ​ ​រដ្ឋាភិបាល​នឹង​បែងចែក​ជា​តំបន់​ ​ដោយ​តម្រូវ​ឱ្យ​មាន​ក្រុមហ៊ុន​ពី3​ ​ទៅ​ ​4ក្រុមហ៊ុន​ធ្វើការ​ដេញថ្លៃ​ប្រមូល​សំរាម​ ​ដោយ​មិន​អនុញ្ញាត​ឱ្យ​មានតែ​ក្រុមហ៊ុន​ ​ស៊ិន​ទ្រី​ ​តែមួយគត់​ដូចមុន​ទៀត​នោះ​ទេ​ ​ព្រោះ​ប្រសិនបើ​ទុក​តែ1​ ​ដូច្នេះ​ ​កាលណា​ក្រុមហ៊ុន​ ​ស៊ិន​ទ្រី​ ​មិន​ធ្វើការ​ ​នោះ​សំរាម​នឹង​ស្ទះ​ពេញទីក្រុង​ភ្នំពេញ​មិនខាន​៕​ ​

Advertisement