4ប្រភេទនៃអ្នកធ្វើការក្នុងក្រុមហ៊ុន ឬស្ថាប័នឯកជន ដែលជាមុខសញ្ញាក្នុងការកាត់បន្ថយបុគ្គលិក ក្នុងអំឡុងពេលវីរុសកូវីដ-19 រាតត្បាត

មេរោគវីរុស Covid-19 មិនត្រឹម​តែ​ជាវិបត្តិសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យមានប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងទំហំដ៏ធំ​មួយដែរ។ ជាមួយនឹងការអំពាវនាវឱ្យមានការរក្សាគម្លាតឆ្ងាយពីគ្នាខាងសង្គម ការងារនៅក្នុងផ្នែកសេវាកម្មមួយចំនួនដែលពឹងផ្អែកលើអ្នកផ្តល់សេវា ឬបានទទួលចំណូលផ្ទាល់ពីអតិថិជន ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ សេវាកម្មថែទាំកុមារ សេវាកម្មលក់រាយ​ និងដឹកជញ្ជូន អាចនឹងជួបបញ្ហារឿងប្រាក់ចំណូល រហូតដល់អាចត្រូវ​​កាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើនទៀតផង។

1- ក្រុមហ៊ុនមិនមានចំណូលល្អស្រាប់ហើយ
ប្រសិន​បើក្រុមហ៊ុនដែលអ្នកកំពុងធ្វើការ មានប្រាក់ចំណូលតិច គេអាចឆ្លៀតពេលហ្នឹងកាត់បុគ្គលិកចោលខ្លះ(ដែលអាចរួមទាំងរូបអ្នកផង) ដោយមិនចាំបាច់មានហេតុផលអ្វី​ក្រៅតែពីពាក្យថា​ សេដ្ឋកិច្ច​ដួលរលំនោះទេ តែប្រសិនបើ អ្នកជាបុគ្គលិកសំខាន់ ឬសំខាន់តិចតួចដែរ តែ​មិនសូវមានលទ្ធផលការងារ​លេចធ្លោ​ នោះអ្នកអាចនឹង​ត្រូវក្រុមហ៊ុនកាតចេញក្នុងរវាង 3ខែខាងមុខ។

2- អ្នកមិនមានជំនាញច្បាស់លាស់
ការងារជំនាញ ដែលងាយរកមនុស្ស​មកជំនួសបាន (មិនមែនជាអ្នកដែលក្រុមហ៊ុន អត់មិនបាន) ការងារប្រភេទមួយនេះ ​ងាយនឹងរកមនុស្សថ្មីមកជំនួ​ស ដែលតម្លៃតិចជាង(អ្នកចាស់) ឧស្សាហ៍ជាង និង​រហ័សជាងអ្នកចាស់ដែលលែងសូវមានភាពចាំបាច់​​។

3-អ្នកមិនសូវ​យកចិត្ត​ទុកដាក់លើការងារ

ប្រសិន​បើអ្នក ជាអ្នកធ្វើការដែលត្រូវបាន​ក្រុមហ៊ុនពិនិត្យមើលលទ្ធផលការងារ លើសពី 2ដងញឹកញាប់ កាលពី​មុនពេលកើតមានវិបត្តិវីរុសកូវីដ-19នោះ ឬ​ប្រសិនបើអ្នកឆ្លៀត​ពេល​អាសន្ននេះ(មេរោគឆ្លងរាលដាល) បែជាធ្វើការ​​ឡេះឡោះ ឆ្លៀតពេលធ្វើការ​ពីផ្ទះ ហើយមិនកើតជាលទ្ធផលល្អច្បាស់លាស់នោះ លើកនេះ ការបាត់បង់ការងារ ​ទំនងជានឹងត្រូវមើលឃើញកាន់ច្បាស់ ដោយសារតែអ្នកគ្រប់គ្រង ឬថៅកែ​​ត្រូវបង្ខំចិត្តបញ្ឈប់រូបអ្នកពីការងារ ​និងធ្វើឱ្យអ្នកត្រូវដើរការងារធ្វើថ្មីទៀត ដើម្បី​រកប្រាក់តាម​​វិធីផ្សេងៗទៀតដែលអ្នកមិនធ្លាប់គិតទុកមកពីមុន។

4. ក្រុមហ៊ុនជាច្រើនអាចនឹងបិទទ្វារ ច្រើនលើសពីអ្វីដែលអ្នកដឹង

យោងតាមការវិភាគរបស់ IMF ក្រុមហ៊ុនជាង​ 2លានក្រុមហ៊ុន នឹងត្រូវ​បង្ខំ​បិទទ្វារនៅក្នុងខែមេសានេះ ហើយ​ក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុតអំពីការ​បាត់បង់ការងារនេះ គឺកម្មករនិយោជិតណា ដែលមិនមាន​ជំនាញរឹងមាំ ចំណែក​អ្នកដែលនៅរឹងមាំបាន គឺប្រភេទអ្នកជំនាញ​ដែលអាចធ្វើការ​បានលទ្ធផលច្រើន ឥតកំណត់ម៉ោងពេល ​និង​ទីតំាង៕

Advertisement