ប៉ុន្មានថ្ងៃទៀត ច្បាប់ចរាចរណ៍នឹងរឹតបន្តឹងនៅទូទាំងប្រទេស ដោយការផាកពិន័យធ្ងន់ធ្ងរជាងមុន

អគ្គស្នងការនគរបាលជាតិបានបញ្ចាក់ថា ចាប់ពីថ្ងៃទី 01 ខែឧសភា ឆ្នាំ2020 ខាងមុននេះតទៅ នគរបាលចរាចរណ៍នឹងធ្វើការរឹងបន្តឹងច្បាប់ចរណ៍ចរណ៍នៅទូទាំងប្រទេសទាំង ដោយការផាកពិន័យ​មានកម្រិតធ្ងន់ធ្ងរជាងមុន​។

តាមអនុក្រឹត្យថ្មីដែលបានកែសម្រួល និងត្រូវបានអនុវត្តក្នុងពេលឆាប់ៗនេះគឺកំណត់ឱ្យយមានការផាកពិន័យចំនួន 6ម៉ឺនរៀលចំពោះបទល្មើសជិះម៉ូតូមិនពាក់មួកសុវត្ថិភាព។ ចំពោះអ្នកបើកបរដែលនិយាយទូរស័ព្ទគ្មានឧបករណ៍ដាក់ត្រចៀក អ្នកប្រើឧករណ៍សូស័ព្ទ ការតាំងគ្រឿងបំភ្លឺខុសបច្ចេកទេស និងអ្នកបើកបរលើសល្បឿនកំណត់ ត្រូវពិន័យជាប្រាក់ចំនួន 8ម៉ឺនរៀល។ ចំពោះអ្នកជិះបង្ហោះ ឆាប់រេចុះឡើង គៀរប្រើជន្ទល់អូសលើផ្លូវ បញ្ចេញសំឡេង​ម៉ាស៊ីនខ្លាំង ឬមានផ្សែងច្រើនលើសស្តង់ដាបច្ចេកទេស បើកបរមិនពាក់វែនតា​តាមការកំណត់ក្នុងបណ្ណបើកបរ បើកខុសទិសចរាចរណ៍ ជាន់លើគំនូស​បង្ហូតទ្រូងផ្លូវ លើសល្បឿន​ បទល្មើសទាក់ទងនឹងការជៀស ការបត់ និងការជែង ត្រូវពិន័យជាប្រាក់ចំនួន 10ម៉ឺនរៀល។ ចំពោះអ្នកបើកបរគ្មានបណ្ណបើកបរ គ្មានបណ្ណសម្គាល់ គ្មានស្លាកលេខ មិនបានត្រួតពិនិត្យបច្ចេកទេសតាមការកំណត់ ប្តូរពណ៌យានយន្តគ្មានការអនុញ្ញាត បើកបរយានយន្តខុសពីបណ្ណបើកបរ ស្លាកលេខកែ លុប ឬបាក់ជាដើម ត្រូវពិន័យជាប្រាក់ចំនួន 12ម៉ឺនរៀល។ ចំពោះអ្នកបើកបរប្រណាំងគ្នាដោយគ្មានការអនុញ្ញាត លើផ្លូវសាធារណៈត្រូវពិន័យជាប្រាក់ 15ម៉ឺនរៀល។ ចំពោះអ្នកបើកបរក្នុងស្ថានភាពស្រវឹង​ត្រូវពិន័យជាប្រាក់ 25ម៉ឺនរៀល។

ចំពោះជនដែលមិនព្រមបង់ប្រាក់ពិន័យ​រយៈពេល 15ថ្ងៃនៃថ្ងៃធ្វើការ នឹងត្រូវផាកពិន័យគុណនឹង2ដង ហើយប្រសិនបើមិនព្រម​បង់ក្នុងរយៈពេល​ 30ថ្ងៃត្រូវគុណនឹង 3ដង ហើយបើមិនព្រមបង់ការផាកពិន័យរយៈពេល 60ថ្ងៃសមត្ថកិច្ចនឹងបញ្ចូនករណីនោះទៅតុលាការ៕ ​

 

Advertisement