កម្ពុជាបើកជើងហោះហើរជាមួយអ៊ីរ៉ង់ អ៊ីតាលី អេស្បាញ បារាំង និងអាមេរិកឡើងវិញហើយ

ក្រសួងសុខាភិបាលនៃកម្ពុជាបានប្រកាស​អនុញ្ញាតឱ្យ​ជនបរទេសមកពីប្រទេសអ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្បាញ បារាំង និងអាមេរិក ចូលមកក្នុងប្រទេសឡើងវិញហើយនៅថ្ងៃទី 20 ខែឧសភា ឆ្នាំ 2020នេះ។

នៅក្នុងសេចក្តីប្រកាសរបស់គណៈកម្មការ​អន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 កាលពីពេលថ្មីៗនេះបានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួង​ដើម្បីប្រយុទ្ធប្រឆាំងនឹង​ជំងឺ Covid-19 សូមធ្វើការកែសម្រួលវិធានការ​ការពារ ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺ Covid-19 សម្រាប់អ្នកដំណើរទាំងអស់​តាមផ្លូវអាកាស (គ្រប់ប្រភេទយន្តហោះជំនួញ និងយន្តហោះឈ្នួល) តាមផ្លូវគោក និងផ្លូវទឹក ចូលកម្ពុជាដូចជា និរាករណ៍​ការផ្អាកមិនឱ្យ​ជនបរទេសមកពីប្រទេសអ៊ីរ៉ង់ អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និង​អាមេរិក ដែលមានចែងនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី 14 និង15 ខែមីនា ឆ្នាំ2020៕

 

Advertisement