អាមេរិកជួយកម្ពុជា 7.5លានដុល្លារដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយរងផលប៉ះពាល់ដោយសារ Covid-19

សហរដ្ឋអាមេរិក​ផ្តល់ហិរញ្ញប្បទាន​ឥតសំណង​ចំនួន 7.5លានដុល្លារដល់កម្ពុជា​ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីរងផលប៉ះពាល់​ពីជំងឺ Covid-19 ចំពោះសេដ្ឋកិច្ច និងដោះស្រាយបញ្ហាជាច្រើនផ្សេងទៀតលើវិស័យសុខភាពនៅកម្ពុជា។

ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលអាមេរិកនឹងផ្តល់ហិរញ្ញប្បទាន​ឥតសំណងមានទឹកប្រាក់សរុបចំនួន 7.5លានដុល្លារអាមេរិក ដែលក្នុងនោះថវិកាចំនួន 5លានដុល្លារ សម្រាប់ការស្តារសម្បទា​សេដ្ឋកិច្ចកម្ពុជាឡើងវិញបន្ទាប់ពីរងផលប៉ះពាល់​ដោយសារជំងឺ Covid-19 និង​ថវិកាចំនួន​ 2.5លានដុល្លារអាមេរិកទៀតជាហិរញ្ញប្បទាន​បន្ថែមសម្រាប់ការឆ្លើយតបនឹង​ការការពារ​សុខមាលភាពប្រឆាំងនឹងជំងឺ Covid-19 នៅកម្ពុជា។

Advertisement

ចំពោះការប្រើប្រាស់ហិរញ្ញប្បទាន​ឥតសំណងនេះ ក្នុងរយៈពេលខ្លី​នឹងត្រូវប្រើប្រាស់ក្នុងការជួយលើកកម្ពស់​ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់​ខ្លាំងពីជំងឺ​រាតត្បាត​នេះ ហើយដោយឡែក​ក្នុងរយៈពេលមធ្យម​នឹងជួយរៀបចំការបណ្តុះបណ្តាលជំនាញការងារឡើងវិញ សម្រាប់ប្រជាពលរដ្ឋរងគ្រោះក្នុងវិស័យឯកជន៕

Advertisement