អាជ្ញាធរឱ្យបញ្ឈប់ជាបន្ទាន់ចំពោះអ្នកលេង Jumpy Jumpy ដែលបានអុកឡុកអ្នកប្រើប្រាស់ Facebook

ថ្មីៗនេះមានប្រតិកម្មជាច្រើននៅក្នុងបណ្តាញសង្គម​ Facebook ចំពោះការឃើញរូបខ្លួនឯងនៅក្នុង Game ដែលសរសេរដោយ​ Status មិនសមរម្យ​ដែលប៉ះពាល់ដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់បុគ្គលជាដើម។

ពាក់ព័ន្ធនឹងបញ្ហានេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា នៅពេលថ្មីៗនេះមាន Game មួយប្រភេទដែលជា Instant Game ឈ្មោះ Jumpy Jumpy និងGame ផ្សេងៗមួយចំនួនទៀត បានកំពុងអុកឡុកអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួនធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចទាយរករូប Profile របស់គណនី Facebook មកបង្ហាញលើអត្ថបទGame និងមានកាចែករំលែកបន្ត ដោយអ្នកលេងGameនេះដោយប្រើពាក្យអសីលធម៌លើចំណងជើងអត្ថបទ ដែលធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រលំថាបុគ្គលនោះយករូបខ្លួនទៅផុស និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។

Gameនេះបង្កើតឡើងក្នុងគោលបំណងសម្រាប់បងប្អូនដែលមានគណនី Facebook លេងកំសាន្ត ហើយអ្នកបង្កើតGameប្រភេទ Instant Game ដើម្បីរកប្រាក់ចំណូលតាមរយ:ការទិញ Items ឬបានមកពីការផ្សាយពាណិជ្ជកម្មផ្សេងៗ។

ដើម្បីរក្សាបាននូវសេចក្ដីថ្លៃថ្នូរ សីលធម៌សង្គម អ្នកលេងGameទាំងអស់ គួរបញ្ឈប់នូវសកម្មភាពខាងលើ ជាបន្ទាន់ ។ ប្រសិនបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការ Report អត្ថបទGameនេះបាន ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖

– នៅផ្នែកខាងស្តាំលើអត្ថបទ ចុចលើសញ្ញា “…”
– ជ្រើសរើសយក “Find Support or Report Post”
– ជ្រើសរើសយក “Spam” -> “Next” -> “Done”

បើអ្នកបានលេងGameនេះ អាចចូលទៅលុបវាបាន តាមរយ:៖
– ក្នុងគណនី Facebook ជ្រើសរើសយក Settings -> Instant Games
– ធ្វើការ Remove ប្រភេទGameដូចរៀបរាប់ខាងលើ (ឧទាហរណ៍៖ Jumpy Jumpy ជាដើម)៕

Advertisement