CDC ទើបតែ​អនុម័ត​គម្រោង​វិនិយោគ5បន្ថែមទៀត​ក្នុង​ទំហំ​ទឹកប្រាក់​ជាង 200លាន​ដុល្លារ

ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជាថ្មីៗនេះ​ទើបតែ​បានអនុម័ត​គម្រោង​វិនិយោគសំខាន់ៗចំនួន5បន្ថែមទៀត​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ 252លាន​ដុល្លារ​អាមេរិក​នៅក្នុង​តំបន់​នានា​នៅ​កម្ពុជា។

គម្រោង​ទាំងអស់នោះ​ទី-1 ក្រុមហ៊ុន POLY TIMPEX (CAMBODIA) ENTERPRISE CO., LTD. ជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​វត្ថុ​អនុស្សាវរីយ៍​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កំពង់ព្រះ ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ 2.8លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 100កន្លែង។

2- ក្រុមហ៊ុន SURE FANCY LEATHER GOODS MANUFACTURER CO., LTD. ជា​គម្រោង​បង្កើត​រោងចក្រ​ផលិត​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោមចៅ​ទី2 ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ 2.9លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 433កន្លែង។

3- ក្រុមហ៊ុន CAM M J AGRICULTURAL CO., LTD. ជា​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ផ្លែឈើ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អង្គ្រង ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ 5.5លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 1,216កន្លែង។

4- ក្រុមហ៊ុន HOUNEN SOLAR INC CO., LTD.ជា​គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ក្តាន់​រយ ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ 9.5លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 250កន្លែង។

5- ក្រុមហ៊ុន SPHP (CAMBODIA) CO., LTD.ជា​គម្រោង​អភិវឌ្ឍន៍​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់1 អនុភាព​80MW ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ចំនួន 231.1លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 81កន្លែង៕

Advertisement