កម្ពុជាកំពុងពិចារណាបិទខ្សែរថភ្លើងទៅព្រលានយន្តហោះ

អាជ្ញាធរ​កម្ពុជា ជាពិសេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កំពុង​ពិចារណា​បិទ​ខ្សែ​រថភ្លើង​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បច្ចុប្បន្ន ដោយសារតែ​មិនសូវមាន​ជើងយន្តហោះ​ចេញចូល​ច្រើន។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លើកឡើងថា​ក្រសួង​កំពុង​ពិចារណា​ឡើងវិញ​លើ​ជើង​រថភ្លើង​ដឹក​អ្នកដំណើរ​ពី​ស្ថានីយ៍​ភ្នំពេញ មក​ព្រលានយន្តហោះ​ដោយ​ពី​ដើម​ធ្លាប់មាន​អ្នកជិះ តែ​ឥលូវ​នេះ​មិនមាន​អ្នកដំណើរ​ដោយសារ​មិនមាន​យន្តហោះ​ចេញចូល​ច្រើន ហើយក៏​គ្មាន​អ្នកដំណើរ​ទៅ​ព្រលានយន្តហោះ​តាម​រថភ្លើង​ច្រើន​នោះដែរ។ ឯកឧត្តម​ថា ជើង​រថភ្លើង​មិនសូវមាន​មនុស្ស​ជិះ តែ​អាច​បង្ករ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​នៅតាម​ដងផ្លូវ​នោះ។

ឯកឧត្តម​បាន​បន្ថែម​ផងដែរ​ថា បច្ចុប្បន្ននេះ​ក្រសួង កំពុង​ពិចារណា​ជាមួយ​ក្រុមហ៊ុន Royal Group ថា​តើ​គួរ​បិទ​ឬ​យ៉ាងណា ហើយ​ប្រសិនបើ​នៅតែ​មិនមាន​អ្នកជិះ​បន្តទៀត ខ្សែ​រថភ្លើង​នេះ​នឹងត្រូវ​បិទ​តែម្តង៕

Advertisement