ពាក់កណ្តាលឆ្នាំនេះការប្រើប្រាក់រៀលបានកើនឡើង

ការប្រើប្រាស់​ប្រាក់រៀល គឺជា​ផ្នែក​យ៉ាងសំខាន់​ក្នុង​ការជំរុញឱ្យ​សេដ្ឋកិច្ច​មាន​ភាពល្អប្រសើ​រ ព្រោះ​កាលណា​ប្រជាជន​ចាយប្រាក់​រៀល​ច្រើន នោះ​មានន័យថា​ចំនួន​ប្រាក់រៀល​ដែល​បាន​ដាក់ឱ្យ​ចែកចាយ​លើ​ទីផ្សារ​ចាប់​មានតម្លៃ​ល្អ។

ហេតុនេះហើយ​ទើប កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​វិធានការ​ជាច្រើន​ដើម្បី​ជំរុញឱ្យមាន​ការប្រើប្រាស់​ប្រាក់រៀល និង​ការកាត់បន្ថយ​ការប្រើប្រាស់​រូបិយ​បណ្ណ​បរទេស​នៅក្នុង​ទីផ្សារ​កម្ពុជា។

ជា​លទ្ធផល បើតាម​ការបញ្ជា​ក់រប​ស់​ឯកឧត្តម ជា ជាន់​តូ អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា បានឱ្យដឹងថា នៅ​ឆ្នាំ2019 និង​ឆមាស​ទី1 ឆ្នាំ2020នេះ ការប្រើប្រាស់​ប្រាក់រៀល​ចាប់ផ្តើម​មាន​សន្ទុះ​ល្អ ដែល​វា​ជា​រឿង​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ។ ឯកឧត្តម​ថា ការប្រើប្រាស់​ប្រាក់រៀល​បាន​កើនឡើង​ដោយ​ឆ្លុះបញ្ចាំង​ឱ្យឃើញ​តាមរយៈ​កំណើន​ប្រាក់រៀល​ចរាចរណ៍​ក្នុង​ទីផ្សារ​ចំនួន 36.4% និង​កំណើន​សម​មា​មាត្រ​ឥណទាន​ជា​ប្រាក់រៀល​រហូតដល់ 13% នៃ​ចំនួន​ឥណទាន​សរុប។

គួរបញ្ជាក់​ផងដែរ​ថា កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា ធ្វើការ​ផ្សព្វផ្សាយ​យ៉ាងច្រើន​ដើម្បី​ជំរុញឱ្យមាន​ការប្រើប្រាស់​ប្រាក់រៀល​ប្រកបដោយ​ប្រសិទ្ធភាព និង​បាន​ចាត់វិធានការ​ចំពោះ​ការប្រើប្រាស់​ប្រាក់​ដុល្លារតូចៗនៅក្នុង​ទីផ្សារ ដែល​ធ្វើឱ្យ​ប្រជាជន​ចាប់ផ្តើម​ងា​មក​ក​ប្រើប្រាស់​ប្រាក់រៀល​កាន់តែច្រើន៕

Advertisement