ការផ្ទេរសិទ្ធយានយន្តនឹងកាន់តែងាយស្រួលក្រោយក្រសួងសាធារណការ និងពន្ធដារចាប់ដៃគ្នាសម្រួលនីតិវិធី

ក្រោយពេល​មើលឃើញ​ពី​តម្រូវការ​នៃ​ការស្នើសុំ​ផ្ទេរ​សិទ្ធ​រថយន្ត​របស់​ប្រជាពលរដ្ឋ​មាន​ចំនួន​ច្រើន និង​មាន​នីតិវិធី​ច្រើន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានសម្រេច​រៀបចំ​សម្រួល​នីតិវិធី​ឱ្យ​កាន់តែ​ងាយស្រួល និង​បន្ថែម​ពេលវេលា​សម្រាប់​អ្នករក​ម្ចាស់​ដើម​មិនឃើញ​រហូតដល់​ថ្ងៃទី 30ខែកញ្ញា។

ថ្មីៗនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ពន្ធដារ​កម្ពុជា បានសម្រេច​រួមគ្នា​លើ​លំហូរ​នីតិវិធី​ក្នុង​ការផ្តល់សេវា​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ និង​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរ​សិទ្ធ​យានជំនិះ​រួមគ្នា ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ភាព​ឆាប់រហ័ស និង​មិនសូវ​ស្មុគស្មាញ​ច្រើន។

ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​ទាំង2 សង្ឃឹមថា​បច្ចេកទេស​ផ្តល់​សេវា​តាម​លំហូរ​ចរន្ត​ការងារ​ដំណើរការ​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ​តាម​បច្ចេកវិទ្យា​នេះ នឹង​រួមចំណែក​សំខាន់​ដល់​ការគ្រប់គ្រង​ការផ្តល់​សេវាសាធារណៈ ការគ្រប់គ្រង​ការធ្វើដំណើរ និង​ការគ្រប់គ្រង​ទិន្នន័យ​សន្តិសុខ​ជាតិ រួមទាំង​ជួយ​ពង្រឹង​ការប្រមូល​ពន្ធដារ​ផងដែរ៕

Advertisement