ក្រសួងសេដ្ឋកិច្ច ផ្តើមគំនិតបង្កើតសាជីវកម្មធានាឥណទាន ដើម្បីជួយក្រុមហ៊ុនដែលខ្វះទុនបង្វិលដោយសារ Covid-19

ដោយសារតែ​រង​ផលប៉ះពាល់​នៃ​ជំងឺ Covid-19 ក្រុមហ៊ុន សហគ្រាស​ជាច្រើន​នៅ​កម្ពុជា​ត្រូវ​ទទួលរង​នូវ​បញ្ហា​ជាច្រើន ជាពិសេស​បញ្ហា​ទុន​បង្វិល​ដើម្បី​បន្ត​ប្រតិបត្តិការ​របស់ខ្លួន។

ឆ្លើយតប​នឹង​បញ្ហា​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​ឱ្យមាន​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ឯកសារ​ទស្ស​នា​ទាន​សម្រាប់​បង្កើត​សាជីវកម្ម​ធានា​ឥណទាន (credit guarantee) ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មន្ត្រី​ជំនាញការ​អន្តរជាតិ​នានា។

Advertisement

ក្រសួង​សេដ្ឋកិច្ច​បញ្ជាក់ថា គំនិត​ផ្តួចផ្តើម​ក្នុងការ​បង្កើត​សាជីវកម្ម​ធានា​ឥណទាន​នេះ ជា​យន្តការ​ឆ្លើយតប​ប​ន្ទា​ន់​របស់​រាជរដ្ឋាភិបាល​ស្របតាម​វិធានការ​ជុំ​ទី4 ដើម្បី​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យសេដ្ឋកិច្ច​ជាតិសំខាន់ៗ ក្នុងដំណាក់កាល Covid-19 និង​ជុំវិញ​កំណើនសេដ្ឋកិច្ច​ក្រោយ​វិបត្តិ​នេះ។ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា មាន​តួនាទី​ផ្តល់​សេវា​ធានា​ឥណទាន ដល់​ក្រុមហ៊ុន​អាជីវកម្ម-ធុរកិច្ច នៅក្នុង​វិស័យ​អាទិភាព​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​ហិរញ្ញប្បទាន​សម្រាប់​ជា​ទុន​បង្វិលរ​ប់ស​ក្រុមហ៊ុន​ទាំងនោះ។ ការធ្វើ​បែបនេះ​អាច​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​ដែល​រង​ផលប៉ះពាល់​ធានាបាន នូវ​និរន្តរភាព​អាជីវ​ម្ម និង​សម្រប​ទៅតាម​បរិបទ​ថ្មី​នេះ​ធុរកិច្ច​បន្ទាប់ពី​វិបត្តិ​ជំងឺ Covid-19៕

Advertisement