រដ្ឋាភិបាលអនុញ្ញាតឱ្យដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណនៅទីសាធារណៈ និងក្នុងពហុកីឡដ្ឋាន

រាជរដ្ឋាភិបាល​កាល តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពីពេលថ្មីៗនេះ​បានប្រកាស​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​នៅតាម​រាជធានី​ខេត្ត និង​ក្នុង​បរិវេន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ដោយសារ​បច្ចុប្បន្ននេះ ការទប់ស្កាត់​ជំងឺ Covid-19 នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ និង​អាច​គ្រប់គ្រង​បាន និង​ដើម្បី​លើកកម្ពស់​ការថែទាំ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​ការហាត់​ប្រាណ និង​ការលេង​កីឡា ក្រសួង​អប់រំ យុវជន និង​កីឡា ទទួលបាន​ការអនុញ្ញាត​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ដើម្បី​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា តាម​ទីធ្លា​សាធារណៈ​នៅតាម​រាជធានី ខេត្ត និង​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក លើកលែងតែ​សកម្មភាព​ហាត់ប្រាណ​តាម​ក្លឹប​កីឡា ដែល​ប្រើប្រាស់​សម្ភារៈ​រួមគ្នា។

Advertisement

នៅក្នុង​ការអនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​នេះ ក្រសួង​ស្នើឱ្យ​ទីកន្លែង​ហាត់ប្រាណ និង​លេង​កីឡា​ទាំងអស់​ត្រូវ​បន្ត​គោរព​តាម​វិធាន​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​យ៉ាង​ម៉ឺងម៉ាត់៕

Advertisement