កម្ពុជាគ្រោងប្រើផ្លូវមួយចំនួន ជាផ្លូវគំរូដាក់កាមេរ៉ាសុវត្ថិភាពចាប់ល្បឿន និងដាក់ជញ្ជីងស្វ័យប្រវត្តិ

បញ្ហា​យានយន្ត ជា​កត្តា​យ៉ាងសំខាន់​មួយ​ដែល​ប៉ះពាល់​ដល់​គុណភាព​របស់​ផ្លូវថ្នល់​ដែល​ធ្វើឱ្យ​យើង​ខាតបង់​ជាច្រើន​លាន​ដុល្លារ​ជា​រៀងរាល់ឆ្នាំ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា​ក្រសួង​កំពុង​រៀបចំ​ឱ្យ​ដាក់​ដំណើរការ​សាកល្បង​នូវ​ប្រព័ន្ធគ្រប់គ្រង​ការដឹកជញ្ជូន ដើម្បី​កំណត់ និង​ផាកពិន័យ​ចំពោះ​រថយន្ត​ដឹក​លើស​ទម្ងន់ តាមរយៈ​ការប្រើប្រាស់​ជ​ញ្ជី​ញ​ថ្លឹង​ស្វ័យប្រវត្តិ (weight in motion sensor)។ ជញ្ជីង​នេះ ជា​ជញ្ជីង​ដែលមាន​លក្ខណៈ​សុ​ក្រិ​ត្យ និង​មិនអាច​កែប្រែ​ទិន្នន័យ​បាន​នោះទេ។ វា​អាច​ធានាបាន​នូវ​ភាពច្បាស់លាស់​សម្រាប់​ការផាកពិន័យ និង​ការអនុវត្ត​ច្បាប់។

បន្ថែម​ពីលើ​នេះ ក្រសួង​ក៏​គ្រោង​នឹង​ប្រើកា​ម៉េ​រ៉ា AI ដើម្បី​ថត​ល្បឿន​រថយន្ត​ដែល​បើកបរ​លើស​ល្មើ​ន​កំណត់​ផងដែរ។ កាមេរ៉ា​នេះ អាច​នឹងដាក់​នៅលើ​ផ្លូវ​ជាតិ​លេខ3 ដែល​វា​អាច​ថត​យក​រូបភាពរ​ថ​យន្ត​ដែល​បើក​លើស​ល្បឿន​សម្រាប់​មន្ត្រី​ចរាចរណ៍ ហើយ​មន្ត្រី​អាច​នឹង​ផ្ញើ​រវិ​ក័យ​ប​ត្រ​ទៅដល់​ផ្ទះ​តែម្តង។

គួរបញ្ជាក់​ផងដែរ​ថា កន្លងមក​ឯកឧត្តម​រដ្ឋមន្ត្រី​ធ្លាប់បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា​បាន​បញ្ឈប់​ហើយ​នូវ​វប្បធម៌​ធ្វើ​ផ្លូវ​ជាប់​រហូត និង​គ្មាន​គុណភាព តែ​អ្វីដែល​ធ្វើឱ្យ​ផ្លូវ​នៅតែ​ខូច​គឺ​កត្តា​រថយន្ត​ដឹក​លើស​ទម្ងន់។ ហេតុនេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ក្រសួង​ចាំបាច់​ត្រូវ​រឹតបន្តឹង​លើ​ការ​ថ្លឹង​រថយន្ត​ធន​ធំ​គ្រប់​ប្រភេទ៕

Advertisement