កម្ពុជាត្រៀមលុយ 500លានដុល្លារបន្ថែមទៀតសម្រាប់ជួយសហគ្រាសធនតូច និងមធ្យម

ស្ថិតក្នុង​វិបត្តិ​នៃ​ការរីក​រាលដាល​ជំងឺ Covid-19 នេះ សហគ្រាស​ធន​តូច និង​មធ្យម រួមទាំង​សហគ្រាស​ខ្នាត​ធំ​ជាច្រើន​បានទទួល​រង​ផលប៉ះពាល់​ដែល​ទាមទារ​ឱ្យមាន​ការបន្ថែម​ទុន​ដើម្បី​ទ្រ​ទ្រ​ង​ដល់​ប្រតិ​ប​តិ្ត​ការ​របស់ខ្លួន។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ ឯកឧត្តម រស់ ស៊ី​ល​វ៉ា រដ្ឋលេខាធិការ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា​បាន​ត្រៀម​កញ្ចប់​ថវិកា​ប​ន្ថែ​ម​ទៀត​ចំនួន 500លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ដល់​សហគ្រាស​ធន​តូច និង​មធ្យម​ដោះស្រាយ​បញ្ហា​ប្រ​ត្តិ​ប​ត្តិ​ការ​របស់ខ្លួន​ក្នុងពេល​មាន​វិបត្តិ​ជំងឺ Covid-19នេះ។ នៅក្នុង​ចំណោម​ថវិកា 500លាន​ដុល្លារ​នេះ រដ្ឋ​បាន​ចាត់ចែង 200ដុល្លារ​សម្រាប់​គម្រោង​ធានា​ឥណទាន និង300លាន​ដុល្លារ​សម្រាប់​ផ្តល់​ជា​កម្ចី​ដល់​សហគ្រាស​ធន​តូច និង​មធ្យម។

គួរបញ្ជាក់​ផងដែរ​ថា ទន្ទឹមនឹង​ការជួយ​ដល់​សហគ្រាស​ធន​តូច និង​មធ្យម​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា កន្លងមក​ស្ថាប័ន​នានា​ដូចជា​សមាគម​គ្រឹះ​មីក្រូហិរញ្ញវត្ថុ និង​សមាគម​ធនាគារ​នៅ​កម្ពុជា ក៏​ធ្លាប់​បានបញ្ជាក់​ផងដែរ​ថា សមាជិក​របស់ខ្លួន​បាន​សម្រួល​ឱ្យមាន​ការរៀបចំ​តារាង​កម្ចី​ឡើងវិញ​ដល់​អតិថិជន​ដែល​ក្នុងនោះ​ក៏មាន​ម្ចាស់​សហគ្រាស​ធន​តូច និង​មធ្យម​ដែល​កំពុង​រង់​ផលប៉ះពាល់​ផងដែរ៕

Advertisement