កម្ពុជាទទួលក្រុមហ៊ុន3 បន្ថែមទៀតដើម្បីវិនិយោគក្នុងទំហំទឹកប្រាក់ជាង 46លានដុល្លារ

ក្រុមប្រឹក្សា​ភិ​វ​ឌ្ឍ បានប្រកាស​អនុញ្ញាត​គម្រោង​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន 3 បន្ថែមទៀត​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ 46.2លាន​ដុល្លារ​អាមេរិក និង​ទាញយក​កម្លាំង​ពលកម្ម​រាប់ពាន់នាក់។

ក្រុមប្រឹក្សា​អភិវឌ្ឍ​បាន​បញ្ជាក់ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម៖

  1. SHENGXING ZHONGGUO PHNOM PENH PACKAGING CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​កំប៉ុង និង​គម្រប​កំប៉ុង (អាលុយមីញ៉ូម និង​ដែក) គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃទទឹង និង​ភូមិ​ដំណាក់​ត្របែក ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង មាន​ទុនវិនិយោគ​ប្រមាណ36.5លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 112នាក់។
  2. BAOXINGLONG INTERNATIONAL IMPORT AND EXPORT CO., LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​សារាយសមុទ្រ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ6.3លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 188នាក់។
  3. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ម៉ាស់ ស្រោមដៃ កាបូប ថង់​យួរដៃ និង​សម្ភារៈប្រើប្រាស់​ក្នុង​ផ្ទះបាយ​របស់​ក្រុមហ៊ុន NEWTOSHI HOMEWEAR CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ 3.4លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 949នាក់៕

Advertisement